Home ព័ត៌មានជាតិ សង្គម លោកស្រី ម៉ែន ...

លោកស្រី ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ក្រប់​មូលដ្ឋាន​ទាំងអស់ ក្នុង​ខេត្តស្វាយរៀង ត្រូវ​ប្រុងប្រយ័ត្ន បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​លោកស្រី បាន​អំពាវនាវ​ដូច្នេះ នៅពេល​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ពិធី សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​អ្នករស់នៅ ជាមួយ​មេរោគ​អេដស៍ ជំងឺអេដស៍ និង​កុមារកំព្រា ដោយសារ​មេរោគ​អេដស៍ នៅ​សាលាស្រុក​ស្វាយជ្រំ ដោយ​រួម មាន​វត្តមាន​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅក្នុង​ឱកាស​នោះដែរ​។​

​លោកស្រី បាន​មានប្រសាសន៍ថាៈ យើង​មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង នៅមានកម្រិត​ក៏ដោយ ក៏ត្រូវ​តែ​បន្ត ក្រោម​ការអនុវត្ត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល និង​តាម​ការណែនាំ អំពី​វិធានការ​ជាច្រើន​របស់ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន​ផ្តាំ​ផ្ញើឱ្យ យកចិត្តទុកដាក់ គិតគូរ​ថែទាំ​សុខភាព ទាំង​ផ្លូវកាយ ផ្លូវចិត្ត​ឱ្យបាន​រឹងមាំ ហើយ​ទម្លាប់​រស់នៅ ធម្មតា តាមបែប​គន្លង​ថ្មី ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ចូល​រួមទាំង អស់​គ្នា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុងទិសដៅ​បញ្ចប់ បញ្ហា​អេដស៍ ដែលជា​ការ គម្រាមកំហែង ដល់​សុខភាព​សាធារណៈ នៅ​ឆ្នាំ ២០២៥ ។​

​សម្ភារ​:​ដែល​បាន​ឧបត្ថម្ភ ដល់​អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ និង​កុមា​កំព្រា ដោយសារ អេដស៍ ចំនួន ៣៣ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​អង្ករ ៣០ គ​.​ក្រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកដោះគោ​ខាប់ សាប៊ូ​ក្រអូប មុង ភួយ សារុង ក្រមា អាវយឺត និង​ថវិកា ចំនួន ៥០.០០០ រៀល​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular