Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ឆ្លង​ខ្ពស់​បំផុត​ជា​ថ្មី ផ្ទុះ​កូវី​ដ​១៩​នៅក្នុង​គុក​និង​ព្រះវិហារ​

​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖​កូរ៉េខាងត្បូង​ឃើញ​ការឆ្លង​ខ្ពស់បំផុត​ជា​ថ្មី​ដល់​២​ថ្ងៃ​ជាប់​គ្នា នៅពេល​ការឆ្លង​នៅក្នុង​គុក ផ្ទះ​ថែ​ទាំង​មនុស្ស​ចាស់ និង​ព្រះវិហារ​បន្ត​កើនឡើង ជាហេតុ​នាំ​អោយ​អាជ្ញាធរ​​ចេញ​មក​អំពាវនាវ​អោយ​ប្រជាជន​បញ្ឈប់​ការជួបជុំ​អបអរ​ដំណាច់ឆ្នាំ​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ​បាន​និយាយថា មនុស្ស​១.១៣២​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​១.២៤១​បាន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល បាន​ប្រាប់​កិច្ចប្រជុំ​មួយ​ថា «​វីរុស​កំពុង​រី​ករាល​ដាល តាម​ចិត្ត​របស់​វា​។​នៅពេល​យើង​កំពុង​ឈរ​នៅត្រង់​ផ្លូវបំបែក​នៃ​រលក​ទី​៣​នេះ ការបញ្ឈប់​ការឆ្លង​រាលដាល​នេះ​វា​អាស្រ័យ​លើ​ថា​តើ​​យើង​នឹង​ចំណាយ​ពេល​បុណ្យ​ឆ្នាំ​សកល​ថ្មី​យ៉ាងណា​»​។​

​រដ្ឋាភិបាល​មាន​ផែនការ​ជួបប្រជុំ​នៅ​ថ្ងៃអាទិត្យ​ដើម្បី​ពិភាក្សា​សំរេច​ថា​តើ​ខ្លួន​នឹង​រឹតបន្តឹង​ច្បាប់​គម្លាត​សង្គម​អោយ​កាន់តែ​តឹងតែង​ឡើង​ឬ​យ៉ាងណា ជាពិសេស​នៅ​មហា​តំបន់​សេ​អ៊ូ​ល​។​បើ​ត្រូវអនុម័ត​ប្រើ​ ហាង​ប្រមាណ​១,២​លាន​ទៀត​នឹង​ត្រូវ​បិទ ហើយ​អនុញ្ញាត​អោយ​តែ​និយោជិត​ចាំបាច់​មក​ធ្វើការ​នៅ​ការិយាល័យ​។​ការ​រឹតត្បិត​បច្ចុប្បន្ន​បិទ​តែ​ក្លឹប​រាត្រី ហាង​ខារ៉ាអូខេ និង​ទីកន្លែង​កម្សាន្ត​សប្បាយ​ពេលយប់​​ផ្សេងទៀត រួម​ទាំង​ហាម​ការ​អង្គុយ​ទទួលទាន​តាម​ហាង​ក្រោយ​ម៉ោង​៩​យប់​។​

​មុន​បុណ្យ​គ្រី​ស​ម៉ាសនិង​ចូលឆ្នាំ​សកល រដ្ឋាភិបាល​ក៏​ហាម​ការជួបជុំ​មនុស្ស​ចាប់ពី​៤​នាក់​ឡើង​នៅ​តំបន់​សេ​អ៊ូ​ល និង​បិទ​កន្លែង​ជិះ​ស្គី ព្រម​ទាំង​កន្លែង​ទេសចរណ៍​ដទៃទៀត​។​

​ការផ្ទុះកូ​វីដ​១៩​ជា​កញ្ចុំ​តូចៗ​បច្ចុប្បន្ន កើតមាន​នៅ​ក្នង​គុក​នៅ​សេ​អ៊ូ​ល​ខាងកើត ដោយ​អ្នកទោស​និង​បុគ្គលិក​៥១៤​នាក់​បាន​ឆ្លង​។​

​តួលេខ​ឆ្លង​ផ្លូវការ​របស់​កូរ៉េខាងត្បូង​ឥឡូវ​ឡើងដល់ ៥៤.៧៧០​នាក់ និង​៧៧៣​នាក់​បាន​ស្លាប់​ដោយកូវី​ដ​១៩៕

​ប្រជាជន​កូរ៉េ​រង់ចាំ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩ នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​គ្រី​ស​ម៉ាសទី​២៥​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular