Home ព័ត៌មានជាតិ សង្គម ពលករ​ខ្មែរ​ដែ...

ពលករ​ខ្មែរ​ដែល​កងកម្លាំង​ថៃ​ចាប់​ពេល​លួច​បោះជំរំ​នៅក្នុង​ព្រៃ​ក្បែរ​ព្រំដែន ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក មុន​បញ្ជូន​ត្រឡប់

ដោយ​: ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា​-​ថៃ​: ពលករ​ខ្មែរ​ប្រុស​ស្រី រួម​និង​ក្មេង​តូចៗ សរុប​ចំនួន ៥២ នាក់ ត្រូវបាន​កម្លាំងយោធា​ការពារ​ព្រំដែន​ថៃ​លេខ​១២១ សហការ​ជាមួយ​តម្រួត​នៅក្នុង​តំបន់ ព្រមទាំង​កម្លាំង​អន្តោប្រវេសន៍​ខេត្ត ស្រះកែវ ធ្វើការ​ឃាត់ខ្លួន​ដើម្បី​សាកសួរ រួច​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក មុននឹង​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។​

​ការឃាត់ខ្លួន​ធ្វើឡើង​នា​ព្រលប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការដឹកនាំ​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍ អម្រឹត បុណ្យ​សុ​យ៉ា ស្នងការ​តម្រួត​នគរ​បាល​ខេត្ត​ស្រះកែវ ក្នុង​គោលបំណង​ទប់់ស្កាត់​លំហូរ​ចូល​ពលករ​បរទេស​ក្នុងការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ខ្លាំង​នៅក្នុង​សហគមន៍​នៃ​ប្រទេស​ថៃ​។ ហើយ​នេះ​គឺជា​អនុវត្តតាម​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​។​

​កម្លាំង​សហការ​ទាំងនេះ បាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​១៤ ឃុំ​ណង​មួយ ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ​។​

​សូមបញ្ជាក់ថា មកទល់​ថ្ងៃទី​២៦​ខែធ្នូ ពលករ​ខ្មែរ​ចំនួន ៥២ នាក់ / ស្រី ២៤ មាក់​និង​ក្មេង​តូចៗ ចំនួន ៧ នាក់ ត្រូវ​ក្រុមមន្ត្រី​សុខាភិបាល​និង​គ្រូពេទ្យ​បាន​ចុះ​ពិនិត្យ និង​វាស់​កម្តៅ ហើយ​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក មុននឹង​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular