Home ព័ត៌មានជាតិ វប្បធម៌ ក្រុមការងារ​ព...

ក្រុមការងារ​ព្រៃឈើ​នឹង​ចុះ​កាត់​ដកហូត​ដើមឈើ​ហានិភ័យ​២​ដើម នៅ​ប្រាសាទអង្គរវត្ត​

ដោយ​: បាយ័ន​/ សៀមរាប​: ក្រុមការងារ​កាត់​ក្រី​មែកឈើ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​កាត់​ដកហូត​ដើមឈើ​ហានិភ័យ​ចំនួន​២​ដើម ស្ថិតក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​។ ការចុះ​កាត់ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ តទៅ​។

​ដើមឈើ​ហានិភ័យ​ទាំង​២​ដើម​នោះ​÷​មាន ទី​១ ដើមត្នោត មាន​ស្ថានភាព​ងាប់​ដើម មាន​កម្ពស់​ប្រហែល​១២​ម៉ែត្រ អង្កត់ផ្ចិត​ទំហំ ៣០​ស​.​ម និង​មាន​ទីតាំងនៅ​ខាងជើង​ទីសក្ការៈ​លោកតា​រាជ្យ និង​ទី​២ ដើម​ស្នួល មាន​អង្កត់ផ្ចិត​ទំហំ ៦០​ស​.​ម កម្ពស់​ប្រហែល​១៨​ម៉ែត្រ ដែលមាន​ស្ថានភាព​ទ្រេត​ជាប់​ផ្លូវ និង​នៅក្បែរ​ខឿន​ប្រាសាទ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular