ដោយៈសុផល/ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូននាថ្ងៃម្សិលមិញបានអញ្ជើញដឹកនាំគណៈប្រតិភូនិងមន្ត្រីបច្ចេកទសក្រ សួងចុះពិនិត្យមើលវឌ្ឍនភាពការងារចាក់បេតុងកៅស៊ូពីលើផ្លូវបេតុងស៊ីម៉ង់ត៍នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុដោយមានការអញ្ជើញចូលរួមពី លោក គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងតាមដានមើលថាតើក្រុមហ៊ុនសាងសង់ចាក់បេតុងកៅស៊ូក្រាលពីលើផ្លូវបេតុងស៊ីម៉ង់ត៍ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្របតាមកិច្ចសន្យានិងសៀវភៅបន្ទុកដែរឬទេពោលគឺធ្វើយ៉ាងណាឱ្យការសាងសង់ហេដ្ឋារេនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែនៅក្នុងខេត្តនេះមានគុណភាពល្អ រឹងមាំ និងជាប់បានយូរអង្វែង។
គួរកត់សម្គាល់ផងដែរថាការចាក់បេតុងកៅស៊ូក្រាលពីលើផ្លូវបេតុងស៊ីម៉ង់ត៍មានកម្រាស់៧សង់ទីម៉ែត្រដើម្បីលើកកម្ពស់គុណភាពនិងសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តនេះក៏ដូចជាដើម្បីទាក់ទាញវិនិយោគនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យចូលមកវិនិយោគនិងទស្សនាខេត្តនេះឱ្យបានកាន់តែច្រើនថែមទៀតបង្កើតមុខរបរនិងការងារជូនប្រជាពលរដ្ឋធ្វើឱ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយភាពក្រីក្រតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕Ph