Home ព័ត៌មានសំខាន់ៗ ១១០​នាក់​ទៀត​...

១១០​នាក់​ទៀត​ឆ្លងកូវី​ដ​១៩​នៅ​ថៃ ក្នុងនេះ​១៨​នាក់​នៅ​បាងកក​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​ធ្នូ បាន​អះអាង​អំពី​ការរកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១១០​នាក់ ក្នុងនេះ​៦៤​នាក់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺឆ្លង​នេះ​នៅក្នុង​ខេត្ត​សាមុត សា​ខន​។​

​ក្នុងចំណោម​ការឆ្លង​ថ្មី ៦៤​នាក់​ឆ្លង​ក្នុង​សហគមន៍ ៣០​នាក់​ជា​កម្មករ​ចំណាកស្រុក និង​១៦​នាក់​ជា​ករណី​នាំចូល​មកពី​ក្រៅ​ប្រទេស​។​

​ក្រុង​បាងកក​និង​ខេត្ត ផេត​ចាប៊ូ​រី នាំមុខ​គេ​ក្នុងចំណោម​អ្នក​ឆ្លង​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ក្រុង​បាងកក​មាន​អ្នក​ឆ្លង​១៨​នាក់​និង​១០​នាក់​នៅ​ផេត​ចាប៊ូ​រី រី​ឯ​ខេត្ត​សាមុត ប្រា​កាន មាន​អ្នក​ឆ្លង​៧​នាក់​។​

​ជា​មួ​នឹង​ចំនួន​ថ្មី​នេះ ថៃ​មាន​អ្នក​ឆ្លង​សរុប ៦.០២០​នាក់ និង​ស្លាប់​ដោយកូវី​ដ​១៩​នៅ​៦០​នាក់​ដដែល​។​

​ក្នុងពេល​ជាមួយគ្នា ការ​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើន​៤៧២.៤៤៣​នាក់​ទៀត រហូត​ដល់​ចំនួន​៨០,២​លាន​នាក់​នៅ​ពេល​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កើន​ជាង​៨​ពាន់​នាក់​ដល់​ចំនួន​១,៧៥​លាន​​នាក់​។​

​អាម៉េរិក​មាន​អ្នក​ឆ្លង​ច្រើនជាងគេ​ក្នុង​លោក គឺ​១៩,២១​លាន​នាក់​ក្រោយ​កើន​៩៨.៨៤០​លាន​នាក់​បន្ថែម បន្ទាប់​មក​ឥណ្ឌា​មាន​១០,១៦​លាន​នាក់ ៕

​កម្មករ​ចំណាកស្រុក​ពិនត្យ​រក​វីរុស​កូរ៉ូ​ណា​នៅ​ខេត្ត​សាមុត សា​ខន​។​ក្នុងចំណោម​អ្នក​ឆ្លង​ជាង​១០០​នាក់​កាលពី​ថ្ងៃ​សៅរ៍ មាន​៦០​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​នៅ​ផ្សារ​អាហារ​សមុទ្រ​មួយ​ក្នុង​ខេត្ត​នេះ​​កាលពី​ជាង​១​សប្តាហ៍​មុន​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular