ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ រងរបួសធ្ងន់ ដោយសារបើកម៉ូតូ បុកជាមួយរ៉ឺម៉កកង់បី កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានបើកបរម៉ូតូ ម៉ាកកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-2905 ក្នុងល្បឿនលឿនធ្វើដំណើរ ក្នុងទិសដៅពីខាងលិច ទៅខាងកើត, លុះមកដល់ចំណុចកើតហេតុ បានបុកពេញទំហឹង ជាមួយម៉ូតូរ៉ឺម៉កកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1BX-3705 បានបើកឆ្លងផ្លូវ ពីទិសខាងត្បូង ទៅខាងជើង បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកវាស់វែង យកសម្ភារទាំងសងខាង រក្សាទុក ដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ៕/V-PC