Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​បុក...

ជិះ​ម៉ូតូ​បុក​ឆ្កែ​ដួល​ស្លាប់​នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប ហើយ​ឆ្កែ​ក៏​ងាប់​

ដោយ​: គូលែន / សៀមរាប​: យុវជន​ម្នា​ក់បាន​ជិះ​ប៉ូ​តូ​ទៅបុក​ឆ្កែ​ហើយ​ដួល​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប នៅវេលា​ម៉ោង​១១:៣០​នាទី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​នេះ កន្លែងកើតហេតុ​នៅ​ចំណុច​ខាងកើត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប បាន​និយាយថា ករណីនេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក់ WAVE ផ្លាកលេខ សៀមរាប 1P 6485 បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ សុន សី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីល​នៅ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​តែម្នាក់ឯង ចេញពី​ក្រុង​សៀមរាប បន្ទាប់​ប្រឡង​ផ្នែក​អគ្គិសនី​ចប់ ហើយ​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ​។​

​តាម​ការបញ្ជាក់​ពី​អ្នកឃើញ​ហេតុ​ការជាក់ស្ដែង បាន​បញ្ជាក់ថា ជនរងគ្រោះ​បើក​បបរ​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ឆ្កែ​១​ក្បាល ហើយ​បាន​ដួល​រួច​បន្ត​ទៅបុក​នឹង​ឃឿន​ផ្លូវ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​សត្វ​ឆ្កែ​ក៌​ងាប់​នៅនឹងកន្លែង​កើតហេតុ​ផងដែរ​។​

​គេ​ដឹងថា ជនរងគ្រោះ​ជា​កូនកំព្រា និង​ធ្លាប់​បូស​ជា​សង្ឃ​នៅ​វត្ត​ប្រាសាទ​ត្រាំ​នាគ ក្នុង​សៀមរាប ខេត្តសៀមរាប​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular