ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងអង្គភាពទាំង ៣ មានកម្លាំងអាវុធហត្ថ យោធា និងនគរបាល ប្រយុទ្ធជំងឺកូវីដ ១៩ នៅជួរមុខនាព្រំដែន ទទួលអំណោយ ឧបត្ថម្ភរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត នៃខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថាៈ កងកម្លាំងទាំង ៣ បានមានតួនាទី និងបំពេញបេសសកកម្ម ដ៏សកម្ម ក្នុងការរួមចំណែក លើការប្រយុទ្ធជំងឺកូវីដ១៩ នៅជួរមុខ នាព្រំដែន ដូចជាជួយអន្តរាគមន៍ ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ការត្រួតពិនិត្យចុះឈ្មោះ ធ្វើការត្រួតពិនិត្យសុខភាព និងការដឹកជញ្ជូនពលករ ។
អំណោយឧបត្ថម្ភ ពីរដ្ឋបាលខេត្ត រួមមានៈ ១.យោធាភូមិភាគទី៥ ទិសទី១ បានអង្ករ ២.០០០ គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអ៊ីវ២០យួរ ទឹកត្រី២០យួរ និងថវិកា ៣.០០០ .០០០ រៀល។ ២.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ២.០០០ គីឡូក្រាម មី៣កេសធំ ទឹកស៊ីអ៊ីវ២០យួរ ទឹកត្រី២០យួរ និងថវិកា ៨.០០០.០០០ រៀល។ ៣/ កងរាជអាវុធហត្ថខេត្ត អង្ករ ២.០០០ គីឡូក្រាម មី៣កេសធំទឹកស៊ីអុីវ២០យួរ ទឹកត្រី២០យួរ និងថវិកា ៦.០០០.០០០រៀល។ ៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ២.០០០ គីឡូក្រាម មី ៣កេសធំ, ទឹកស៊ីអ៊ីវ២០យួរ ទឹកត្រី ២០ យួរ និងថវិកា ៦.០០០.០០០ រៀល។ ៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២.០០០ គីឡូក្រាម .មី៣កេសធំ ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៨.០០០.០០០ រៀល។ ៦.វរៈសេនាតូចលេខ៥០៣ អង្ករ ២.០០០ គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៣.០០០.០០០ រៀល។
លោក ខេង ស៊ុម និងលោក អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់ អាវុធ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀត ក្នុងការគ្រប់គ្រង ប្រជាពលរដ្ឋ ចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ៕/V-PC