Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​បញ...

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​លួច​គោ​ប្រជាពលរដ្ឋ​ពីរ​ក្បាល​មក​តុលាការ​

ដោយ​: ស​រិ​ទ្ធ / កំពង់ស្ពឺ​: ជនសង្ស័យ​ម្នាក់​លួច​គោ​ប្រជាពលរដ្ឋ​ទៅ​ពន្លះ​យកតែ​សាច់​ទុក​ក្បាល​ឱ្យ​ម្ចាស់ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជូនមក​តុលាការ នៅ​រសៀល​ទី​២៦ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ​១ ឈ្មោះ យឹម សុធា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភួ​មិ​ទី​៦(​វាល​ធំ​) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ត្រូវ​សមត្ថកិច្ច នគរបាល​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច ក្រោលគោ​ក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ក្រាំង​មេត្រី​(​ត្រពាំង​ខ្លុង​) ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច​ពាក់ព័ន្ធ​ករណី​លួច​គោ​របស់​ប្រជាពលរដ្ឋ ចំនួន​២​ក្បាល​។

​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាពថា កន្លងមក​ខ្លួន​ធ្លាប់បាន​លួច​គោ ទៅ​ពន្លះ​យក​សាច់ នៅ​ស្រុក​ភ្នំស្រួច និង​ទីកន្លែង​ផ្សេងទៀត​ផងដែរ​។ ចំណែក​សត្វ​គោ​ពី​ក្បាល​បានប្រគល់​ជូន​ម្ចាស់​វិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular