ដោយបាយ័ន/សៀមរាប: បុរសអ្នកដឹកពងទាម្នាក់និងអ្នកបើករថយន្តបង្ករម្នាក់ បានរងរបួសធ្ងន់ហើយបានបញ្ជូនទៅមន្ទីរពេទ្យស្រុកជាំក្សាន្តដើម្បីសង្គ្រោះ បន្ទាប់ពីបុរសអ្នកបើករថយន្តបង្ករក្នុងស្ថានភាពស្រវឹងបានបុករះម៉ូតូដឹកពងទា២គ្រឿងដែលឈប់នៅស្ងៀមក្បែរចិញ្ចើមផ្លូវស្ដាំដៃ។
ករណីគ្រោះថ្នាក់ចរាចរណ៏ ខាងលើ បានកើតឡើងនៅវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចនគរបាលស្រុកជាក្សាន្ត បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករឡើងដោយរថយន្តម៉ាកបាឡែន ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ.ព ២AB ១២៨៤ បើកបរដោយឈ្មោះ ម៉ាត វ៉ាន់ទី ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិវៀតណាម មុខរបរទេសចរណ៍បើកបរក្នុងទិសដៅពីខាងលិចទៅទិសខាងកើតបានបុករះជាមួយរ៉ឺម៉កម៉ូតូដឹកពងទាចំនួន២គ្រឿងទា២គ្រឿងដែលឈប់នៅស្ងៀមក្បែរចិញ្ចើមផ្លូវស្ដាំដៃ បណ្តាលអោយភាគីខាងម៉ូតូបានរបួសបែកក្បាលនិងបែកពងទាអស់។ចំណែកភាគីខាងរថយន្តបានរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេងនិងខូចខាតធ្ងន់មួយចំហៀងផ្នែកខាងឆ្វេង។
ជនរងគ្រោះទី១មានឈ្មោះ លឹម ទីភេទប្រុសអាយុ 32 ឆ្នាំមុខរបរលក់ដូរនៅភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំមិនរងរបួសទេ ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ, ចំណែកជនរងគ្រោះទី២មានឈ្មោះ ទង់ ពៅ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរលក់ដូរនៅភូមិជាមួយគ្នារបួសបែកក្បាល, ម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យស្រុកជាំក្សាន្ត ចំំណែកអ្នកបើកបរបានបញ្ជូនទៅទីបញ្ជាការអង្គរក្ស៩៥ នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វត្ថុតាងបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកជាំក្សាន្ត។គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរក្នុងស្ថានភាពស្រវឹង៕