Home ព័ត៌មានជាតិ សង្គម ​នាំយក​ថវិកា ...

​នាំយក​ថវិកា របស់​សមាគម​មិត្ត​នគរបាល ផ្តល់ជូន​គ្រួសារ​សព​មន្ត្រីនគរបាល​មរណៈ ១៥ គ្រួសារ​ ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី ស្នងការរង ទទួល​ផែន​ការងារ ធនធានមនុស្ស តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា ៩០ លាន​រៀល របស់​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា ជូន​គ្រួសារ​សព​មន្ត្រីនគរបាល​មរណៈ ចំនួន ១៥ គ្រួសារ ដើម្បី​យក​ថវិកា​ទាំងនោះ ទៅ​ចាត់ចែង​ដោះស្រាយ នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​ក្នុង​ពិធី​ដែល​ធ្វើឡើង កាលពី​ថ្ងៃទី​២៥ ខែធ្នូ នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី បានបញ្ជាក់​ថាៈ គ្រួសារ​សព​មន្ត្រី នគរបាល ១៥ គ្រួសារ ដែល​មក​ទទួល​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ ក្នុងនោះ ១​គ្រួសារ ទទួលបាន​ថវិកា ៦ លាន​រៀល​៕/V​..mara/srn

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular