​ជើងកញ្ជុំ​ , ជើងកញ្ជើ​ , ​ជើងកញ្ជោ​ , ជើងកប​ , ​ជើងការ​

ដោយៈ​ ដកស្រង់​ពី​វចនានុក្រម​ សម្តេច​សង្ឃរាជ ជួន ណាត

​ជើងកញ្ជុំ​
​នាមសព្ទ​
​ឈ្មោះ​ភូមិ​១​ក្នុងស្រុក​ទ្រាំង​; ក្នុង​ពង្សាវតារ ហៅថា ព្រះបាទ​ជាន់ជុំ ។​

ជើងកញ្ជើ​
​នាមសព្ទ​
​សក់​ដែល​កាត់​ក្រឡឹង​មូល​ជុំវិញ ទុក​ជើងសក់​ត្រឹម​ស្មើគ្នា រាង​ដូច​កញ្ជើ​ដែល​គេ​ផ្កាប់​
​កាត់សក់​ជើងកញ្ជើ ( មានតែ​ក្នុងសម័យ​ពី​ដើម ) ។​

​ជើងកញ្ជោ​
​នាមសព្ទ​
​ចម្រឹង​ឬ​បង្គោល​បោះ​ចង​រនង​សន្ទូចរនង​
​បោះ​ជើងកញ្ជោ​សន្ទូច ។​

ជើងកប​
​នាមសព្ទ​
​សេចក្ដី​អន្តរាយ​ដែលមាន​ប្រចាំ​នៅ​ទីកន្លែង​ណាមួយ​
​កំពង់​នេះ​តែង​យកជើងកប មាន​មនុស្ស​លង់ទឹក​ស្លាប់​ស្ទើរតែ​រាល់​ឆ្នាំ ។​

​ជើងការ​
នាមសព្ទ​
​ដំណើរ​ការណ៍​, ពត៌មាន​, ទំនង​ឬ​លំនាំ​នៃ​រឿងរ៉ាវ​
​ខ្ញុំ​មិនទាន់​ទៅ​ទេ ចាំ​ស្ដាប់​ជើងការ​មើល​សិន​, ដឹង​ជើងការ​ហើយ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular