Home ព័ត៌មានជាតិ សង្គម ​លោកស្រី កិត្...

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ប្រគល់​សម្ភារ​បរិក្ខារ​កុំព្យូទ័រ ជូន​សាលាខេត្ត និង​មន្ទីរ​-​អង្គភាព ចំនួន​៥

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រគល់ សម្ភារ​បរិក្ខារ​កុំព្យូទ័រ ជូន​សាលាខេត្ត និង​មន្ទីរ​-​អង្គភាព ចំនួន​៥ នៅ​សាលប្រជុំ​អគារ ” ឃ ” សាលាខេត្ត​ស្វាយរៀង​។​

​ដោយមាន​វត្តមាន​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅក្នុង​ឱកាស​នោះដែ លោកស្រី បាន​ផ្តាំផ្ញើ​ឲ្យ​អង្គភាព​ក្រោម​ឱវាទ របស់​រដ្ឋបាល​ខេត្តស្វាយរៀង នៅពេលដែល​បានទទួល​សម្ភារៈ​ទាំងនេះ​ហើយ ត្រូវ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព និង​ត្រូវ​ពង្រឹងសមត្ថភាព នៃ​ការគ្រប់គ្រង តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាពិសេស ត្រូវអនុវត្ត​ឲ្យ​បាន នូវ​វិធានការ​របស់ ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត​សង្គម ការ​លាងដៃ​នឹង​សាប៊ូ ឬ​ជែ​ល ដើម្បី​បង្ការ​នូវ​ជំងឺ​កូ​វីដ​១៩​។​

​លោកស្រី ក៏បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​ចិន បើទោះបីជា​ក្នុង​កាលទេសៈ ដែល​ពិភពលោក បាន​នឹង​កំពុង​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ ប្រទេស​ទាំងពីរ នៅតែ​រក្សាបាន នូវ​ចំណងមិត្តភាព និង​ការឧបត្ថម្ភ តាមរយៈ​ការបណ្តុះបណ្តាល ធនធានមនុស្ស និង​ការ​ផ្តល់នូវ​សម្ភារៈ ប្រើប្រាស់ ក្នុង​ការិយាល័យ​ជាដើម និង​បាន​ថ្លែងអំណរគុណ​ដល់​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ជ្រោមជ្រែង និង​សម្របសម្រួល គ្រប់បែបយ៉ាង តាមរយៈ ស្ថានទូត​ចិន ក្នុងការ​ផ្គត់ផ្គង់ នូវ​សម្ភារៈ​ទាំងនេះ ដល់​រដ្ឋបាល​ខេត្តស្វាយរៀង​។

​បើតាម​មន្ត្រី​សាលាខេត្ត​ស្វាយរៀង បានឱ្យដឹងថា សម្ភារ​:​បរិក្ខារ​ដែល​លោកស្រី បានប្រគល់​ជូនទៅ​ដល់​មន្ទីរ​-​អង្គភាព នា​ព្រឹក​នេះ រួមមានៈ​
១- សាលាខេត្ត​ស្វាយរៀង កុំ​ព្យូ​រ​ទ័​រ​យួ​ដៃ ចំនួន​២​គ្រឿង កុំព្យូទ័រ​លើ​តុ ចំនួន​៣​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន​៣​គ្រឿង​។​
២-​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត កុំព្យូទ័រ​យួរដៃ ចំនួន​១​គ្រឿង កុំព្យូទ័រ​លើ​តុ ចំនួន​៣ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន ៣ គ្រឿង ។
៣- មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត កុំព្យូទ័រ​យួរដៃ ចំនួន​១​គ្រឿង កុំព្យូទ័រ​លើ​តុ ចំនួន​៣ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន ៣ គ្រឿង​។​
៤- មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត កុំព្យូទ័រ​យួរដៃ ចំនួន ១​គ្រឿង កុំព្យូទ័រ​លើ​តុ ចំនួន ៣ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន ៣ គ្រឿង​។​
៥- វិទ្យាល័យ​ស្វាយរៀង កុំព្យូទ័រ​យួរដៃ ចំនួន ១​គ្រឿង កុំព្យូទ័រ​លើ​តុ​ចំនួន ២ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន ២ គ្រឿង​។​
​សរុប​ទាំងអស់ កុំព្យូទ័រ​យួរដៃ ចំនួន ៦ គ្រឿង កុំព្យូទ័រ​លើ​តុ ចំនួន ១៤ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន ១៤ គ្រឿង​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular