ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ដូច្នឹង
(ដូច-ច្នឹង)
នាមសព្ទ
ដូចហ្នឹង, ដូចនេះ, ដូច្នេះ ( ទោះបីសរសេរ ដូចហ្នឹង ក៏ត្រូវអាន ដូច្នឹង ដែរ ) ។
ម្ល៉ឹង
និបាតសព្ទ
យ៉ាងហ្នឹង, ដូច្នឹង ។ ពាក្យនិបាតប្រាប់អាការនៃសេចក្ដីកំបាំងឲ្យឃើញជាក់ច្បាស់
ខូចម្ល៉ឹងៗ; ម្ល៉ឹងម្ល៉ឹងឬ ?; ដល់ម្ល៉ឹង; ទាំងម្ល៉ឹង; ល្អម្ល៉ឹង; ឈឺធ្ងន់ម្ល៉ឹងហើយនៅតែក្អេងក្អាងទៀត ។ ល ។
ហ្នឹង
វិសេសនសព្វនាម
នុះ
ហ្នឹងហើយ នុះហើយ; ហ្នឹងឯង នុះឯង; ដំណើរហ្នឹង ដំណើរនុះ ។
និបាតសព្ទ
( ព. សា. ) ដូច្នឹង, អីចឹង; អើ ( អ្នកម្នាក់ប្រាប់ថា ) : ទៅកុំខានហ្ន៎ះ!, ( អ្នកម្នាក់ឆ្លើយតបថា ) ហ្នឹង ! ។ ហ្នឹងហើយ ! អ៊ីចឹងហើយ !។ ហ្នឹងឯង ! អ៊ីចឹងឯង ។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក ( + ) នេះពីលើជា ហ្នឹ៎ ងហើយ!; ហ្នឹ៎ងឯ៎ង ! ( សម្រាប់សម្ដីសាមញ្ញ ) ។
អី?
និបាតសព្ទ
ពាក្យសាមញ្ញប្រើជាជំនួសពាក្យ អ្វី ? ជាសម្ដីសួរដោយឆ្ងល់
មានការណ៍អី ?, ហៅអី?, រកអី? ។ អីចឹង ? អ្វីដូច្នឹង? ។ អីចុង? ឬ អីចុះ? អ្វីដូច្នោះ? ។ អីចេះ? អ្វីដូច្នេះ? ។ អីហ្នឹង? អ្វីហ្នឹង? ។ល។
អ៊ីចឹង
និបាតសព្ទ
( ព. សា. ) យ៉ាងហ្នឹង, -ដូចហ្នឹង, ដូច្នឹង
ធ្វើអ៊ីចឹងមិនត្រូវទេ, ធ្វើអ៊ីចេះវិញ! ( កុំប្រើ អញ្ចឹង ) ។