ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលពីស្ថានភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់គ្នា ជាមួយខេត្តចាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ជាពិសេសរួមគ្នា ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ថាៈ ដោយអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល ឲ្យបណ្តាខេត្ត ដែលជាប់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុកដាក់ ឲ្យបានខ្ពស់ នៃការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែន កម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ហើយមានពលករខ្មែរ ធ្វើចំណាកស្រុក នៅទីនោះ។
លោកស្រី អភិបាលខេត្ត បានមានបញ្ជាក់ថាៈ ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាល ចូលក្នុងសហគមន៍ មន្ត្រីប្រចាំការ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវក្តាប់ឲ្យជាប់ និងតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករ និងត្រូវរង់ចាំមើលជាប់ជានិច្ច ក្រែងសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរ ត្រឡប់ចូលមកស្រុកកំណើតវិញ ហើយប្រសិនបើ មានមែន មន្ត្រីសុខាភិបាល ត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃសិន។
នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ ក៍បានមានប្រសាសន៍ ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍ តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩។
បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាល ខេត្តប៉ៃលិន បានឲ្យដឹងថាៈ ដោយអនុវត្តតាមអនុសាសន៍ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានរៀបចំប៉ុស្តិ៍ និងមន្ត្រីប្រចាំការ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដោយមានបំពាក់ ដោយកាមេរ៉ា ស្កែនកំដៅ ក្នុងនោះរដ្ឋបាលខេត្ត បានត្រៀមបន្ទប់ សណ្ឋាគារ ចំនួន ៥០ បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក ពលករដែលឆ្លងដែន ត្រឡប់មកពីប្រទេសថៃវិញ៕/V
អភិបាលខេត្តប៉ៃលិនថ្មី ឲ្យមន្ដ្រីប្រចាំការ នៅច្រកទ្វារអន្ដរជាតិព្រំ យកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់កូវីដ-១៩