Home ព័ត៌មានជាតិ សង្គម អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ចុះ​ពិនិត្យ និង​សម្រួល ដល់​ពលករ ចំណាកស្រុក មកពី​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ កាលពី​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ បាន​បន្ត​ដឹកនាំ ក្រុមការងារ​ចុះ​ពិនិត្យ សម្រួល​ដល់​ពលករ ដែល​ធ្វើ​ចំណាកស្រុក មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់ ដែលមាន​ទីតាំង ស្ថិតនៅក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។​

​លោក ប៉ែន កុស​ល្យ បាន​មានប្រសាសន៍ ទៅកាន់​ពលករ​ថាៈ ការដាក់​បងប្អូន​ពល​ករ ឲ្យ​នៅ​ដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃនេះ គឺ​ក្នុង​គោលបំណង​បង្កើន ការយកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃនេះ រដ្ឋបាលខេត្ត ក៏បាន​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​ការផ្គត់ផ្គង់ ចំពោះ​ការ​ស្នាក់នៅ ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់ មួយចំនួន ជូន​ពលករ​ផងដែរ ហើយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ មិនមែនជា​ការឃុំខ្លួន ពលករ​នោះទេ ដូច្នេះ​សូមកុំ​យល់ច្រឡំ ផ្ទុយទៅវិញ ត្រូវ​អនុវត្តន៍​ឱ្យបាន​ទៀងទាត់ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ក្នុងទិសដៅ​រួមគ្នា ការពារ​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​មានការ​ចម្លង ដល់​បងប្អូន​ក្រុមគ្រួសារ ក៏ដូចជា​សហគមន៍​។​

​លោក​អភិបាលខេត្ត បាន​អំពាវនាវ​បងប្អូន​ពលករ​ទាំងអស់ សូមមេត្តា​គោរព​តាម គោលការណ៍​របស់ ក្រសួងសុខាភិបាល ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ ដើម្បី​ជៀសផុត ពី​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ ទៅ​ក្រុមគ្រួសារ ក៏ដូចជា សហគមន៍​។​

​លោក​បាន​បន្តថាៈ ប្រសិនបើ​បុគ្គល​ណា មិន​គោរព​តាម​វិធានការ របស់​ក្រសួងសុខាភិបាល ដោយ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ឬ​រត់ចេញ ឬ​គេចវេស ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ផាកពិន័យ ចាប់ពី ២០០.០០០ រៀល ទៅ ១.០០០.០០០ រៀល និង​ទោស​ព្រហ្មទណ្ឌ​៕/V​

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ចុះ​ពិនិត្យ និង​សម្រួល ដល់​ពលករ ចំណាកស្រុក មកពី​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់​

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ចុះ​ពិនិត្យ និង​សម្រួល ដល់​ពលករ ចំណាកស្រុក មកពី​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់​

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ចុះ​ពិនិត្យ និង​សម្រួល ដល់​ពលករ ចំណាកស្រុក មកពី​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់​

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ចុះ​ពិនិត្យ និង​សម្រួល ដល់​ពលករ ចំណាកស្រុក មកពី​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់​

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ចុះ​ពិនិត្យ និង​សម្រួល ដល់​ពលករ ចំណាកស្រុក មកពី​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់​

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ចុះ​ពិនិត្យ និង​សម្រួល ដល់​ពលករ ចំណាកស្រុក មកពី​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular