ដោយៈ សរិទ្ធ / កណ្តាលៈ ដោយមានការចង្អុលបង្ហាញ និងបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល នាវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំង តាមឃាត់រថយន្តចំនួន ២ គ្រឿង ដែលដឹកដើមរាំង គ្មានច្បាប់អនុញ្ញាត នៅផ្លូវជាតិលេខ៨ ភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ បានថ្លែងប្រាប់ថាៈ ជនសង្ស័យម្ចាស់ដើមរាំង ចំនួន២នាក់ មានឈ្មោះ ភោគ សុខា អាយុ៣៤ឆ្នាំ មានលំនៅ ភូមិទូរីកណ្ដាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរ បើកបររថយន្ត និង ឈ្មោះសេង ឈន់ អាយុ ៣៨ឆ្នាំ មានលំនៅភូ មិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បុរសទាំងពីរនាក់ មានមុខរបរ ជាអ្នកបើកបររថយន្ត ដូចគ្នា ។
ក្រោយមក កម្លាំងបានចូលរួមសហការ ជាមួយសង្កាត់រដ្ឋបាលជលផល ខ្សាច់កណ្តាល និង សង្កាត់រដ្ឋបាលជលផល រការកោង ដើម្បីត្រួតពិនិត្យរថយន្ត ខាងលើ រកឃើញវត្ថុតាង រួមមានៈ ១-រថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E- 2321 ម្ចាស់ឈ្មោះ ភោគ សុខា ។ ២-រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-4484 ម្ចាស់ឈ្មោះ សេង ឈន់ ។ ៣-ដើមរាំង១គល់ ប្រវែង៤ម៉ែត្រ អង្កត់ផ្ចិត ០,៥០ម៉ែត្រ ។ ៤-ដើមរាំង១គល់ ប្រវែង១,៥០ម៉ែត្រ អង្កត់ផ្ចិតប្រហែល ០,៤០ ម៉ែត្រ ។ ៥-ដើមរាំងចំនួន ២ គល់ ប្រវែង ៣ ម៉ែត្រ អង្កត់ផ្ចិតប្រហែល ០,៥០ ម៉ែត្រ ។ សរុបចំនួន ៤គល់ នៅរស់ ។
បន្ទាប់ពីក្រុមការងារ បានត្រួតពិនិត្យរួច ជនសង្ស័យ ជាម្ចាស់ដើមរាំង បានយល់ព្រម បង់ប្រាក់ពិន័យអន្តរការណ៍ តាមច្បាប់ស្ដីពីជលផល ៕/V
សមត្ថកិច្ច តាមឃាត់ឡានដឹកដើមរាំង គ្មានច្បាប់អនុញ្ញាត នៅស្រុកខ្សាច់កណ្តាល