តើ​មាន​អ្វី​ពិសេស​ខ្លះ​សម្រាប់​ម៉ូ​ដែល​ថ្មី​ដែល​ក្រុមហ៊ុន អុ​ប​ប៉ូ ទើបនឹង​សម្ពោធ​?

1692
ចែករម្លែក

ដោយៈ គឹម​ប៊ុន​/​ភ្នំពេញៈ​ក្រុមហ៊ុន​អុ​ប​ប៉ូ​(OPPO)​នៅ​ប្រទេស​កម្ពុជា​បានធ្វើការ​សម្ពោធ​នូវ​ផលិតផល​ថ្មី គឺ OPPO F7​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៨​ហើយក៏​មានការ ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO ផងដែរ ។​

​យើង​សង្កេតឃើញថា​មកទល់ពេលនេះ​ក្រុមហ៊ុន​OPPO​គឺមាន​តារា​តំណាង​បីនាក់​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​របស់ខ្លួន រួមមាន​ដូចជា​៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង លោក STEP ដែល​សុទ្ធសឹងតែ​ជា​តារា​កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នាពេល​បច្ចុប្បន្ន​។ ក្រុមហ៊ុន OPPO​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា​ទូរស័ព្ទ​ដែល​ខ្លួន​ដាក់​សម្ពោធ​នេះ​ជា​ម៉ូ​ដែល​មួយ​ដែលមាន​ការវិវឌ្ឍ​មួយកម្រិត​ទៀត​ទៅលើ​ការថតរូប​សែ​ល​ហ្វី​(Selfie)​ហើយ​ម៉ូ​ដែល​នេះ​នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​កាន់​តែ​រីករាយ និង​ពេញចិត្ត​ចំពោះ​ការថតរូប​Selfie ដោយ​បច្ចេកវិទ្យា AI ដែលមាន​នៅលើ OPPO F7 នេះ ។

​យើង​បានដឹងហើយថា​កាលពី​ចុងឆ្នាំ​2017OPPO​បាន​បញ្ចេញ​នូវ​ម៉ូ​ដែល​F5​ជា​ម៉ូ​ដែល​ដំបូង​គេ​ដែល​បាន​បំពាក់​កាមេរ៉ា​20MP​រួមជាមួយ​បច្ចេកវិទ្យា​AI​ដែល​បានធ្វើ​ឲ្យ​អតិថិជន​ជាច្រើន​មានការ​ពេញចិត្ត និង​គាំទ្រ​ជាខ្លាំង​។​មិន​បញ្ឈប់​ការខិតខំ​ប្រឹងប្រែង​ប៉ុណ្ណឹង​ទេ​ពេល នេះ​OPPO​បាន​នាំមក​នូវ​ម៉ូ​ដែល​OPPOF7​ដែល​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​មុខ​រហូតដល់​ទៅ​25MP​ដែលមាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ដំបូង​គេ​បង្អស់​នាពេល​បច្ចុប្បន្ន ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​AI Beauty 2.0​។

​យ៉ាងណាមិញ​ចំពោះ​បច្ចេកវិទ្យា​AIBeauty2.0​របស់​F7​វា​អាច​ចាប់យក​ចំនុច​សម្គាល់​សំខាន់ៗ​នៅលើ​ផ្ទៃមុខ​របស់​មនុស្ស​រហូត​ដល់​ទៅ​296​ចំនុច វា​ថែមទាំង​អាច​សម្គាល់​នូវ​ភេទ អាយុ សម្បុរស្បែក ប្រភេទ​ស្បែក​ដែល​អាចធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក​កាន់តែ​ស្រស់ ស្អាត​និង​មាន​លក្ខណៈ​ធម្មជាតិ​។ មួយវិញទៀត​នោះ​គឺ​មុខងារ​AILearning​ដែល​វា​វៃឆ្លាត​ក្នុងការ​ចងចាំ​នូវ​អ្វីដែល​យើង​បានកំណត់​ទៅលើ​រូបភាព​ដែល​អ្នក​ចង់បាន​នៅពេលដែល​យើង​ថតរូប​លើក​ក្រោយ​វា​នឹងធ្វើ​ការកំណត់​ទៅលើ​រូបថត​របស់​យើង​ដោយ​ស្វ័យ ប្រវត្តិ​ដោយ​យើង​មិនចាំបាច់​ធ្វើការ​កំណត់​ម្តង​ទៀតឡើយ​។

​បើ​និយាយ​ពី​អេក្រង់​របស់ OPPO F7​វិញ វា​មាន​ទំហំ 6.23 អ៊ីង វិមាត្រ​19:9 កម្រិត​បង្ហាញ​FHD+ និង​Resolution 2280×1080 pixels ហើយ​វា​ជា​អេក្រង់​ឆក​(Notch Screen) Super Full Screen​។ វា​ថែមទាំង​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ Full ScreenMultitasking​ដែល​មុខងារ​នេះ​អាច​ឲ្យ​យើង មើល​វីដេអូ ឬ​លេង​ហ្គេម​បណ្តើរ ហើយ​អាចឆ្លើយតប​សារ ឬ​លេង​chat បណ្តើរ​(We chat, Messenger & What App)​។ សម្រាប់​ផ្នែក​ម៉ាស៊ីន​វិញ OPPOF7​ដំណើរការ​ដោយ​Processor​ចុង ក្រោយ​បំផុត​គឺ 8+2(AI)-core ដែលមាន​ល្បឿន​2.0 GHz (MTK P60)​។ ចំពោះ​ម៉ូ​ដែល​OPPO F7​នឹងមាន​Specs ពីរ​ជំរើស​សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស គឺ​F7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ​សុទ្ធតែ​ដំណើរការ​ដោយ​ColorOS 5.0 ដើរ​ដោយ​Android 8.1​។​

​ឯ​រូបរាង​ខាងក្រៅ​វិញ OPPO F7​ត្រូវបាន​បាន​រចនា​តួខ្លួន​ភ្លឺរលោង​ដូចជា​កញ្ចក់​ព្រមទាំង​មាន​កន្លែង ស្កេ​ន​ក្រយៅដៃ​នៅលើ​ផ្ទៃ​ខាង ក្រោយ​វា​ផងដែរ​។ វា​នឹងមាន​បី​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស​មាន​ដូច ជា ពណ៌​ក្រហម​(Solar Red) ពណ៌​ប្រាក់​(Moonlight Silver) និង​ពណ៌​ពេជ្រ​ខ្មៅ​(Diamond Black)​។ ចំពោះ​តម្លៃ​វិញ OPPO F7 Ram4GB មានតម្លៃ​ត្រឹមតែ​329​ដុល្លារ​តែប៉ុណ្ណោះ​ហើយ​លោកអ្នក​ក៏ អាច​ចាប់ផ្តើម​ធ្វើការ​Pre-order​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​ពីថ្ងៃ​នេះ​រហូត ដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ និង​អាច​រក​ជាវ​បាន​នៅលើ​ទីផ្សារ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ ២០១៨​នេះ​ផងដែរ​។ រីឯ OPPO F(128GB)​វិញ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅក្នុង​ខែ ឧសភា នេះ​ជាមួយនឹង​តម្លៃ​៤២៩​ដុល្លារ​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម