Home ព័ត៌មានជាតិ សេដ្ឋកិច្ច សមត្ថកិច្ច​ចម...

សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​លក់​ផលិតផល ឱសថ​បំប៉ន​សុខភាព យីហោ ស្រី​នាង សម្រស់​ធម្មជាតិ

ដោយៈ មុនី​រ័ត្ន / សៀមរាបៈ ដោយមាន​ការសម្របសម្រួល ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តសៀមរាប នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង​៣០​នាទី​ព្រឹក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា បាន​ដឹកនាំ​កម្លាំង​ការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ ជាមួយ​មន្ត្រី នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​កម្លាំង​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​លក់​ផលិតផល ឱសថ​បំប៉ន​សុខភាព យីហោ ” ស្រី​នាង សម្រស់​ធម្មជាតិ ” ដែល​គ្មាន​ច្បាប់ និង​មិនមាន​ចុះ​លេខ​ប្រវេទន៍ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួល​ការងារ ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច បានអោយដឹងថាៈ សមត្ថកិច្ច​ចម្រុះ បាន​ពិនិត្យឃើញ​មាន ទីតាំង​លក់​ផលិតផល ឱសថ​បំប៉ន​សុខភាព មាន​យីហោ ឈ្មោះ ” ស្រី​នាង សម្រស់​ធម្មជាតិ ” ដែលមាន​ម្ចាស់​ឈ្មោះ ម៉ុ​ន ស្រី​នាង ភេទ​ស្រី អាយុ ៣០ ឆ្នាំ គឺ​ពុំមាន​ច្បាប់​អនុញ្ញាត បើក​អាជីវកម្ម និង​ផលិតផល ពុំមាន​ចុះ​លេខ​ប្រវេទន៍​។​

​លោក​បាន​បន្តថាៈ ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ បាន​ចាត់ការ​ទៅតាម​នីតិវិធី គឺៈ​១-​ចាប់យក​ផលិតផល ដែល​មិនមាន​ចុះ​លេខ​ប្រវេទន៍ ចំនួន ៤ មុខ ស្មើនឹង ១៥ ប្រអប់ ។ ២-​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល ផាកពិន័យ​អន្តរការណ៍ ដោយ​អនុលោម​ទៅតាម​ច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការ​គ្រប់​គ្រង់​ឱសថ ។ ៣-​ប្រគល់​វត្ថុតាង អោយទៅ​មន្ត្រី​ជំនាញ សុខាភិបាល ។ ៤-​ធ្វើ​កិច្ចសន្យា​ផ្អាក​អាជីវកម្ម ជា​បណ្តោះអាសន្ន ដើម្បីអោយ​ម្ចាស់ ទៅ​ស្នើសុំ​ច្បាប់​អនុញ្ញាត ពី​មន្ទីរ ឬ​ក្រសួងសុខាភិបាល ជាមុនសិន ទើប​អាច​ដំណើរការ​ឡើងវិញ​បាន ៕/V​

សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​លក់​ផលិតផល ឱសថ​បំប៉ន​សុខភាព យីហោ ស្រី​នាង សម្រស់​ធម្មជាតិ

សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​លក់​ផលិតផល ឱសថ​បំប៉ន​សុខភាព យីហោ ស្រី​នាង សម្រស់​ធម្មជាតិ

សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​លក់​ផលិតផល ឱសថ​បំប៉ន​សុខភាព យីហោ ស្រី​នាង សម្រស់​ធម្មជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular