Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​ចំនួន​៣...

ម៉ូតូ​ចំនួន​៣​គ្រឿង ត្រូវបាន​គេ​យកទៅ​ប្លុង​ទុកចោល​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ រួច​ឡើង​ជិះឡាន​គេចខ្លួនបាត់​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ម៉ូតូ​ហុងដា​សង់​ទ្រី​ម​ចំនួន​៣​គ្រឿង ត្រូវបាន​គេ​យកមក​ប្លុង​ទុកចោល​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួច​គេ​ឃើញ​មនុស្ស​១​ចំនួន​បាន​ឡើង​ជិះឡាន​គេចខ្លួនបាត់ ហើយ​ត្រូវបាន​ប្រកា​សរក​ម្ចាស់ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ប្រហែល​៦​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង យកមក​ប្លុង​ចោល​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទិ​តាំង​ខាងលើ ហើយ​បាន​ឡើង​ជិះឡាន​គេចខ្លួនបាត់​។​

​លោក​បាន​បន្តថា​៖ កាល​ណី​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០២០ មានឈ្មោះ យ៉ា លោត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ​គោក​លុន​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម ប្រហែល​៦​នាក់ បាន​យក​ម៉ូតូ​ចំនួន​៣​គ្រឿង ម៉ាក HONDA Dream C125 ពណ៌​ខ្មៅ​ទាំង​៣​គ្រឿង​និង​មួកសុវត្ថិភាព​ចំនួន​៣ ជិះ​មក​ទុក​នៅមុខ​ផ្ទះ​ឈ្មោះ យិ​ប អ៊ុត ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជប់​វា​រី ចុះទៅពិនិត្យ​ឃើញថា បានឃើញ​ម៉ូតូ​ទាំង​៣​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ក្នុងនោះ​ម៉ូតូ​។ ទី​១ សេរី​២០៩៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ 1B.3451 លេខ​ម៉ាស៊ីន​ND125.ME388614​។​ទី​២​សេរី​២០១១ ពាក់​ស្លាក​លេខ​កំពង់ចាម​.1J.1330 លេ​ម៉ាស៊ីន​ND125.ME8626222​និង​ទី​៣ សេរី​២០១៣ ពាក់ ស្លាក​លេខ សៀមរាប​. 1L.3181 លេខ​ម៉ាស៊ីន​ND125.ME8511496 ។

​លោក​បាន​ឲ្យ​ដឹង​បន្តទៀតថា ៖ ជន​មិន​ស្គាល់​អត្ត​សញ្ញា​ទាំងនោះ ពួកគេ​និយាយ ភាសា​ស្តាប់​មិនបាន លឺ​ដូចជា​ភាសា​ចិន​បន្តិច វៀតណាម​បន្តិច ។​ ក្រោយ​និយាយ​គ្នា​រួច ពួកគេ​នាំគ្នា​រត់ឡើង ឡាន​មិន​ស្គាល់​ម៉ាក​ជិៈ​ទៅ​ទិសខាងកើត​បាត់ ។​

​កម្លាំង​នគរបាល​បាន​យក​ម៉ូតូ​ទាំង​៣​គ្រឿង​និង​មួកសុវត្ថិភាព​នោះ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជប់​វា​រី ហើយ​រងចាំ​ពាក្យបណ្តឹង​ពី​រឿង​មាន​អ្នក​បាត់​ម៉ូតូ​នោះ​មកទល់​ព្រលប់​ថ្ងៃទី​២៦​ខែធ្នូ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular