Home ព័ត៌មានសំខាន់ៗ មនុស្ស ៩៩៥នាក...

មនុស្ស ៩៩៥នាក់ស្លាប់ និង ២៩៤៣នាក់របួស ដោយសាតគ្រោះថ្នាក់ចរាចរណ៍ ២៤០ថ្ងៃ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួន ៩៩៥នាក់បានស្លាប់ និង ២៩២១នាក់ បានរងរបួសក្នុងនោះរបួសធ្ងន់ចំនួន ១៧៨៥នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន១៩៧២លើក ក្នុងរយៈពេល ២៤០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទ២៦ ខែធ្នូ ឆ្នាំ២០២០។  សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែធ្នូ កើតឡើងចំនួន ១០លើក ស្លាប់ ៥នាក់ និងរបួស១២នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់ និងស្រាល ៧នាក់ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់រស្មីកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២៤០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន២៤៤៧៥៤គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៨០១០១គ្រឿង និងរថយន្តមានចំនួន ៦៤៦៥៣គ្រឿង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular