Home ព័ត៌មានអន្តរជាតិ កសិករ​ឥណ្ឌា​ព...

កសិករ​ឥណ្ឌា​ព្រម​ជួបពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ជា​ថ្មី​រឿង​ច្បាប់​កសិកម្ម​

ប្រែ​សម្រួលៈ​វាសនា​/​ញូវដេល្លី​៖​ពួក​មេដឹកនាំ​សហជីព​កសិករ បាន​យល់ព្រម​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ដោយ​ទំនងជា​បើកផ្លូវ​សំរាប់​កិច្ចពិភាក្សា​ជុំ​ទី​៧​ជាមួយ​រដ្ឋាភិបាល ដែល​កន្លងមក​​វា​មិន​បាន​ធ្វើអោយ​ស្ងប់ចិត្ត​ពួក​កសិករ​ដែល​អះអាង​ថា​ច្បាប់​កសិកម្ម​ថ្មី​គំរាម​ការរស់នៅ​របស់​គេ​។​

​ដោយ​បារម្ភ​អំពី​ការ​អង្គុយ​តវ៉ា​ពេញ​២៤​ម៉ោង​នៅ​ជាយក្រុង​ញូវដេល្លី រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អញ្ជើញ​មេដឹកនាំ​តវ៉ា​មក​ធ្វើ​ការពិភាក្សា​បន្ថែម​។​

​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​កសិកម្ម ក្រុម​សហជីព​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា បណ្តា​សហជីព​កសិករ​នៅតែ​ចង់​អោយ​គេ​លុបចោល​ច្បាប់​នេះ​ដដែល​។​

​រដ្ឋាភិបាល​និយាយថា​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ខែកញ្ញា​នឹង​ដោះ​ពួកកសិករ​ចេញពី​ការលក់​ផលិតផល​របស់​គេ​តែ​តាមរយៈ​ទីផ្សារ​លក់ដុំ​ជា​ទៀងទាត់​។​ម្យ៉ាងទៀត​កសិករ​នឹង​បាន​ផល​ចំ​​ណេ​ញ​បើ​ឈ្មួញ​ធំៗ អ្នកលក់​ដុំ​និង​ក្រុមហ៊ុន​កែច្នៃ​អាហារ​អាច​ទិញ​ផលិតផល​របស់​គេ​ដោយផ្ទាល់ ។​

​តែ​កសិករ​រាប់​ម៉ឺន​នាក់​បាន​ចេញមក​គ្រប់គ្រង​ផ្លូវជាតិ​ដោយ​ទាមទារ​អោយ​រដ្ឋាភិបាល​ដក​ច្បាប់​នេះ​ចេញ​វិញ​ដោយ​ពួកគេ​ភ័យខ្លាច​ថា​នៅ​ទី​បំផុត​ទៅ​វា​នឹង​រំលាយចោល​ផ្សារ​លក់​ដុំ​និង​បញ្ឈប់​មិន​អោយ​​រដ្ឋ​ទិញស្រូវ​និង​ពោត​ក្នុង​តំលៃ​ធានា​មួយ​។​

​ក្នុងជំនួប​នៅ​ថ្ងៃ​អង្គារ ពួក​មេដឹកនាំ​កសិករ​ក៏​នឹង​ជំទាស់​នឹង​ការដាក់ពិន័យ​ចំពោះ​ការដុត​គល់​ជញ្ជ្រាំង ដែល​ជា​ប្រភព​បំពុលបរិស្ថាន​មួយ​។​

​កន្លងមក​លោក​នាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី បាន​ច្រាន​ចោល​ការទាមទារ​របស់​ពួកកសិករ ដោយ​ចាត់ទុក​ការតវ៉ា​ទាមទារ​របស់​គេ​ថា​ត្រូវបាន​ជំរុញ​ទឹកចិត្ត​ដោយ​គូប្រឆាំង​នយោបាយ នៅពេល​មេដឹកនាំ​បក្សប្រឆាំង​​ធំ​បំផុត ខុន​ហ្ក្រេស លោក រ៉ា​អ៊ូ​ល គន្ធី​រ បាន​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ថា​ចេញ​ច្បាប់​ដើម្បី​ជួយ​ពួក​អ្នកជំនួញ​តែ​ពីរ​បីនាក​៕

​កសិករ​កាន់​បដា​ក្នុងអំឡុងពេល​តវ៉ា​ទាមទារ​មួយ​ជាយក្រុង​ញូវដេល្លី​កាលពី​ថ្ងៃ​២៦​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular