Home ព័ត៌មានអន្តរជាតិ អ្នក​ប្រឆាំង​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ​ទាមទារ​អោយ​រដ្ឋាភិបាល​ជួយ​អ្នកលក់​បង្គារ​ដែល​រង​គ្រោះ​ពី​ការផ្ទុះកូ​វីដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​អ្នក​ប្រឆាំង​តវ៉ា​ថៃ​រាប់សិប​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ធ្នូ ដោយ​ទាមទារ​អោយ​រដ្ឋាភិបាល​ចាត់វិធានការ​ខ្លាំង​ឡើង​ដើម្បី​ជួយ​អ្នក​​លក់​អាហារ​សមុទ្រ ដែល​កំពុង​រងគ្រោះ​ពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​ការផ្ទុះកូ​វីដ​១៩​ដ៏​អាក្រក់​នៅ​ថៃ​កាលពី​មួយ​សប្តាហ៍​មុន បាន​ចម្លង​មនុស្ស​ជាង​១.៥០០​នាក់ ភាគច្រើន​ជា​កម្មករ​មកពី​មី​យ៉ាន់​ម៉ា ដែល​ធ្វើការ​ក្នុង​ឧស្សាហកម្ម​សាច់​សមុទ្រ​នៅ​ក្នុង​ខេត្ត​សាមុត សា​ខន​ជាប់​​ក្រុង​បាងកក​។​

​ពួក​អ្នក​លក់​អាហារ​សមុទ្រ​និយាយថា ការលក់ដូរ​របស់គេ​បាន​ស្រុតចុះ​នៅក្នុង​ប្រទេស​មួយ​ដែល​សេដ្ឋកិច្ច​បាន​រងគ្រោះ​ខ្លាំង​ស្រាប់​ដោយ​ការដួលរលំ​វិស័យ​ទេសចរណ៍​។​

​លោក ភី​យ៉ារ៉ាត ចុង​ថេប អ្នក​ប្រឆាំង​តវ៉ា​ម្នាក់​ក្នុងចំណោម​អ្នក​ប្រឆាំង​តវ៉ា​រាប់សិប​នាក់​នៅមុខ​វិមាន​រដ្ឋាភិបាល​ក្នុង​ក្រុង​បាងកក​បាន​និយាយថា « យើង​ចង់អោយ​រដ្ឋាភិបាល​បង្កើត​ជំនឿ​ចិត្ត​លើ​ការ​​ប្រើប្រាស់​បង្គារ​»​។​

​តែ​ក្នុង​ពិធី​ស៊ី​អាហារ​សមុទ្រ​មួយ​នៅក្នុង​ខេត្ត​ជិត​នោះ ពួក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា​ពួកគេ​ព្យាយាម​ជំរុញ​អោយ​ប្រជាជន​ស៊ី​អាហារ​សមុទ្រ​។​

ពួកមន្រ្តីថៃចុះទៅខេត្ត ណាខន ផាថូម ដើម្បីឃោសនាអោយប្រជាជនថៃប្រើអាហារសមុទ្រដោយគ្មានការភ័យខ្លាចឆ្លងរោគ

​លោក​អា​នូ​ចា ណា​កា​សាយ រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា « យើង​កំពុង​បង្កើន​ទំនុកចិត្ត​ថា​អ្នក​អាច​ស៊ី​អាហារ​សមុទ្រ​ដោយ​គ្មាន​ឆ្លង​រោគ​»​។​

​អ្នកលក់​អាហារ​សមុទ្រ​ម្នាក់​បាន​និយាយថា «​បញ្ហា​ឥឡូវ​គឺ​គ្មាន​ទីផ្សារ​»​។​

​ជា​អ្នក​នាំចេញ​ប​បង្គារ​ធំ​មួយ នៅ​រយៈពេល​១០​ខែ​មក​នេះ​ថៃ​បាន​លក់​ចេញ​បង្គារ​បាន​៣៦​ពាន់​លាន​បាត​(​ជាង​១​ពាន់​លាន​ដុល្លារ​)៕

​បាតុករ​លក់​បង្គារ​ក្តាម​នៅមុខ​វិមាន​រដ្ឋាភិបាល​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​២៦​ធ្នូ​ក្នុង​ការតវ៉ា​ទាមទារ​របស់គេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular