ប្រែសម្រួលៈវាសនា/រ៉ាយ៉ង៖មនុស្ស៤២នាក់ទៀតត្រូវបានរកឃើញថាឆ្លងកូវីដ១៩នៅថៃកាលពីរសៀលថ្ងៃសៅរ៍ នៅពេលតែប៉ុន្មានម៉ោងបន្ទាប់ពីអាជ្ញាធរបានប្រកាសថា មនុស្ស១១០នាក់បានឆ្លងវីរុស កូរ៉ូណា ភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះវីរុសឆ្លងនេះនៅក្នុងខេត្តសាមុត សាខនកាលពី១សប្តាហ៍មុន។
ខេត្តរ៉ាយ៉ង បានរាយការណ៍អំពីការរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន២៧នាក់បន្ថែម នៅពេល ណាខន ផាធូម រាយការណ៍១៣និងឆាឆឺងសាវ រកឃើញ២នាក់បន្ថែម។
ករណីឆ្លងថ្មីកើតមានក្នុងចំណោមសមាជិក១៩នាក់នៃក្លឹបទោចក្រយានយន្តមួយដែលបានទៅជួបជុំសប្បាយនៅកោះតាន់តា ក្នុងខេត្តក្រាប៊ី និង៩នាក់ទៀតបានចូលរួមក្នុងវង់ល្បែងមួយក្នុងខេត្តរ៉ាយ៉ង។
ក្រោយរកឃើញការឆ្លងជាកញ្ចុំដូច្នេះ អភិបាលខេត្តរ៉ាយ៉ងបានចេញបញ្ជាអោយបិទផ្សារលក់ដូរ ហាងទំនិញ កន្លែងកម្សាន្ត កីឡាដ្ឋាន កន្លែងជល់មាន់ ការតាំងពិព័រណ៍ សកម្មភាពសាសនានិងវប្បធម៌ ព្រមទាំងទីតាំងផ្សេងទៀតចាប់ពីថ្ងៃចន្ទទៅ៕
បុគ្គលិកសុខាភិបាល ធ្វើតេស្តិ៍រកកូវីដ១៩នៅផ្សារត្រីមួយក្នុងខេត្ត ណាខន ផាធូម កាលពីថ្ងៃសុក្រ