Home ព័ត៌មានអន្តរជាតិ អឺរ៉ុប​ចាប់ផ្...

អឺរ៉ុប​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង នៅពេល​វីរុស​ប្រភេទ​ថ្មី​ចាប់ផ្តើម​រាលដាល​

​ប្រែ​សម្រួលៈ​វាសនា​៖​សហភាព​អឺរ៉ុប​បានចាប់ផ្តើម​បញ្ចេញ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​ធ្នូ នៅ​ពេល​ប្រទេស​ខ្លះ​ក្នុង​ប្លុក​នេះ​បង្ខំចិត្ត​ធ្វើ​ការបិទ​ខ្ទប់​ជាថ្មី ដោយសារ​វត្ត​មាន​វីរុស​កូរ៉ូណា​​ដូរ​រូបរាង​ថ្មី​និង​ឆ្លង​ខ្លាំង​ជាង​មុន​កំពុង​បន្ត​រីក​រាលដាល​ចេញពី​អង់គ្លេស​។​

​ជំងឺ​ឆ្លងកូវី​ដ​១៩​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​១,៧​លាន​នាក់ នៅតែ​បន្ត​រាតត្បាត​ភាគច្រើន​នៃ​ពិភពលោក តែ​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កាលពីពេល​ថ្មីៗ បាន​ផ្តល់​ក្តីសង្ឃឹម​ថា​ឆ្នាំ​២០២១​ខាងមុខ​​អាច​នាំ​មក​ភាព​ធូរស្រាល​។​

​នៅ​ប៉ុន្មាន​ម៉ោង​មុន​វ៉ាក់សាំង​ក្រុម​ដំបូង​បាន​ទៅដល់​បារាំង ក្រសួង​សុខាភិបាល​របស់​រដ្ឋាភិបាល​ក្រុង​ប៉ារីស បាន​អះអាង​កាលពី​យប់​ថ្ងៃ​សុក្រ​ថា ខ្លួន​រក​ឃើញ​វីរុស​កូរ៉ូណា​ប្លែ​ង​រូបរាង​ថ្មី​នៅក្នុង​ពលរដ្ឋ​ខ្លួន​​ម្នាក់​ដែល​វិល​មក​ពី​អង់គ្លេស​។​

​ប្រទេស​មួយចំនួន​ទៀត​ក៏​បាន​រាយការណ៍​ការរក​ឃើញ​វីរុស​ប្រភេទ​ថ្មី​នេះដែរ ដែលនាំអោយ​មាន​ការព្រួយបារម្ភ​និង​ដាក់​ចេញ​វិធានការ​។​វីរុស​ប្រភេទ​ថ្មី​ដែល​គេ​ថា​ឆ្លង​ជាង​វីរុស​មុន​ដល់​ទៅ​៧០​ភាគរយ​​បណ្តាល​អោយ​ប្រទេស​ជាង​៥០​ដាក់​កំហិត​ការធ្វើដំណើរ​ចេញចូល​អង់គ្លេស​។​

​សូមបញ្ជាក់​ថា រថយន្ត​ដឹកទំនិញ​រាប់ពាន់​បាន​វិល​មក​កាន់​ដងផ្លូវ​វិញ​នៅ​អង់គ្លេស​ខាងត្បូង​នៅ​ថ្ងៃ​គ្រី​សម៉ាស ក្រោយ​បារាំង​បិទ​ព្រំដែន​ដោយសារ​ខ្លាច​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។​

​ការរកឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ក៏​ត្រូវបាន​រាយការណ៍​នៅ​ជប៉ុន លើ​អ្នក​ដំណើរ​មក​ពី​អង់គ្លេស​៥​នាក់ នៅ​ដា​ណឺ​ម៉ាក លី​បង់ អាឡឺម៉ង់ អូស្ត្រាលី និង​ហូ​ឡង់​។​

​អាហ្វ្រិក​ខាងត្បូង​ក៏​បាន​រកឃើញ​វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ដូច​នៅ​អង់គ្លេ​សដែរ តែ​កាលពី​ថ្ងៃ​សុក្រ​បាន​ចេញមក​ច្រាន​ចោល​ការអះអាង​របស់​មន្ត្រី​អង់គ្លេស​ដែលថា វីរុស​ថ្មី​នេះ​គ្រោះថ្នាក់​ជាង​វីរុស​នៅ​អង់គ្លេស​​ទៀត​៕

​ការចាក់​វ៉ាក់សាំង​នៅក្នុង​សហភាព​អឺរ៉ុប​២៧​ប្រទេស​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​២៦​ធ្នូ ក្រោយ​និយ័ត​ករ​អនុម័ត​អោយ​ប្រើ​ថ្នាំ​របស់​Pfizer-BioNTech​កាលពី​ថ្ងៃ​២១​ធ្នូ​។​ក្នុង​រូប គឺ​បុរស​វ័យ១០១​ឆ្នាំ​ចាក់​វ៉ាក់សាំង​​ការពារកូ​វីដ​១៩​មុន​គេ​នៅ​អាឡឺម៉ង់​កាលពី​ថ្ងៃ​សៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular