Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ចាប់​ថ...

ប៉ូលិស​ចាប់​ថៅកែ​ចិន​និង​កម្មករ​កម្ពុជា ក្នុងការ​ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​លួចលាក់​មួយ​នៅ​ខេត្ត​មួយ​របស់​ថៃ​

​ប្រែ​សម្រួលៈ​វាសនា​/​ផា​ធូ​ម ថា​នី​៖​ថៅកែ​ជនជាតិ​ចិន​ម្នាក់ និង​កម្មករ​កម្ពុជា​ខុសច្បាប់​១១​នាក់​ត្រូវបាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​ក្នុងអំឡុងពេល​ឆ្មក់​ចូល​ឆែកឆេរ​នៅ​រោងចក្រ​ផលិត​ស្រោមដៃ​ពេទ្យ​ខុសច្បាប់​​មួយ​នៅក្នុង​ខេត្ត​ផា​ធូ​ម ថា​នី​កាលពី​ថ្ងៃ​សៅរ៍​។​

​កម្លាំងចម្រុះ រួម​មាន​ប៉ូលិស​បង្ក្រាប​បទឧក្រិដ្ឋ ប៉ូលិស​មូលដ្ឋាន​និង​មន្ត្រីរដ្ឋបាល​ឳ​សថ​និង​ចំណីអាហារ​បាន​ឆ្មក់​ចូល​អាគា​រោងចក្រ​កំពស់​៣​ជាន់​នៅ​ក្នុង​ឃុំ​ឡាំ លុក កា កាលពី​ថ្ងៃ​សៅរ៍​ក្រោយ​ការ​ស៊ើប​​អង្កេត​មួយ​បាន​រកឃើញថា រោងចក្រ​នេះ​ផលិត​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ លុក ហ្វេ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ជួល​អាគារ​នេះ​និង​កែ​ទៅ​ជា​រោងចក្រ​តូច​មួយ ដោយ​ជួល​កម្មករ​កម្ពុជា​១១​នាក់​សំរាប់​ធ្វើកា​រវេច​ខ្ចប់​។​

​នាយ​ប៉ូលិស​ម្នាក់​បាន​និយាយថា ថៅកែ​និង​កម្មករ​បាន​ចូលមក​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ហើយ​នឹង​ត្រូវ​ប្រគល់​ទៅអោយ​ប៉ូលិស​ចាត់ការ​តាម​ផ្លូវច្បាប់​។​ការផ្ទុះកូ​វីដ​១៩​នៅ​ថៃ​នា​មួយ​រយៈពេល​ចុង​​ក្រោយ​នេះ​នាំអោយ​មាន​តំរូវកា​រគ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ខ្ពស់ ដោយសារ​ប្រជាជន​ខ្លាច​ឆ្លង​។​ក្នុ​ពេល​ជាមួយ​គ្នា​ពួក​ជន​ខិត​ខូច​ឆ្លៀត​ឳ​កាស​នេះ ដើម្បី​រក​ផល​ចំណូល​ដោយ​ខុសច្បាប់​៕

​ប៉ូលិស​ថៃ​បាន​រឹបអូស​យក​ស្រោមដៃ​ពេទ្យ​ជាង​៧​លាន​មក​រក្សាទុក ក្នុងអំឡុងពេល​ឆ្មក់​ចូល​ឆែកឆេរ​នៅ​រោងចក្រ​លួចលាក់​មួយ​នៅ​ផា​ធូ​ម ថា​នី កាលពី​ថ្ងៃ​សៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular