Home ហោរាសាស្ត្រ ហោរាសាស្ត្រ​ ...

ហោរាសាស្ត្រ​ ​ប្រចាំថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០​

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ចំពោះមុខ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​ទោះ​ធ្វើ​អ្វី​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ការប្រកប​ការងា​រ​ឱ្យ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ជាមួយ​មិត្តភក្តិ​រួមការ​ងារ​ទៀតផង​។​ក្នុង​ពេលនេះ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ​ប្រពៃ​បំផុត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ឱកាស​ភ្លាត់​ស្នៀង​នោះ​មាន​ខ្ពស់​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​តែងមាន​ភាពល្អប្រសើរ ហើយ​ក្រុមមនុស្ស​តែង​ខ្លាចញញើត​និង​ខ្លះ​ត្រូវ​ចាញ់​ប្រៀប​ថែមទៀត ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំ​គ្រួសារ​ឬ​ចង់​ចូល​ស្តីដណ្តឹង​ឃើញថា​តែង​ជា​ពេលា​វេលា​ល្អ​ប្រពៃ​មួយ​ផង​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិស​នីរ​តី​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ពិសេស​មាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ផង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ចោទឡើង ៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិនសប្បាយចិត្ត​នោះ​ក៏មាន​ច្រើន​នៅ​ចំពោះមុខ​។​នៅថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​ក្រុមមនុស្ស​បង្ក​ការ​សៅហ្មង​ច្រើន​ផង​។​
​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែងមាន​ការ​បាំង​ភ្នែក​បាំង​ចិត្ត​នាំឱ្យ​មិន​សុខ​ស្រួល​ចិត្ត​នោះឡើយ​។​ចំណែក​ដំណើរ​ជីវិត​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​លំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ដោយ​បើ​មានការ​ត្រៀម​បានល្អ​នោះ​ឃើញថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​លោកអ្នក​មានការ​រីកចម្រើន​មួយចំនួន ហើយ​ផល​ល្អ​ក៏មាន​រត់​ចូល​គ្រាន់​សប្បាយចិត្ត​វិញ​បន្តិច​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ប្រៀបដូចជា​មាន​អ្វី​មករា​រាំងមុខ ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ក្រៅពីនេះ​ដោយសារ​យីអ៊ុន​ដាំ​ក្បាល​ចុះ​ដូចនេះ​នាំឱ្យមាន​ការបាត់​បង់ប្រាក់​កាស​ច្រើនជាង​សព្វមួយដង​។​ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ខ្សត់ខ្សោយ​ប្រជាប្រិយភាព​បន្តិច​ហើយ​ពិសេស​ងាយ​មាន​អ្នកដទៃ​ប្រមាថ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ចម្រូងចម្រាស​ណាស់ដែរ ដូចនេះ​ធ្វើ​អ្វីៗ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការ​ធំៗ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​បាត់បង់​និង​ក្រុម​អន្ធ​រពាល​តាម​លួច​ឆក់​ប្លន់​ណាស់ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular