​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៣​ខែមេសា​មាន​៨​លើក​ស្លាប់​៦​នាក់​របួស​៧​នាក់​

1408
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គិតពី​ម៉ោង​២​ថ្ងៃទី​២២​ដល់​ម៉ោង​២​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​១​លើក​)​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ៤​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់​(​ស្រី​១​នាក់​)​។ នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ៣​គ្រឿង និង​រថភ្លើង ១​លើក ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​គ្មាន​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់ ៣​លើក​(​ស្លាប់​៤​នាក់​) ស្រវឹង ២​លើក​(​ស្លាប់​១​នាក់​) ប្រជែង ១​លើក ។​​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៣​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៥៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣៧​នាក់ របួស​សរុប ៤១៦​នាក់ របួសធ្ងន់ ២៥៧​នាក់ របួសស្រាល ១៥៩​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៣​ខែមេសា​មាន​៨​លើក​ស្លាប់​៦​នាក់​របួស​៧​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម