ដោយ:ភ្នំដែក/ខេត្តព្រះវិហារ: នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោដួងសំនៀងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ជាមួយកងកម្លាំងក្រោមឱវាទបានប្រកាសបរិច្ចាគថវិកាចំនួន១៥.៥៩៧.០០០រៀល ជូនសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុនសែនប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ យកមកចាក់ជូនប្រជាពលរដ្ឋស្របពេល ដែលជម្ងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍។
សូមបញ្ជាក់ថាសម្តេចតេជោហ៊ុនសែននៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងជាជំហានដំបូងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់៕