Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្មវិធីអាស្ប...

កម្មវិធីអាស្ប៉ាយចែកម៉ាស៊ីនជ្រួយដីជូនបណ្តុំកសិករ៩គ្រឿង

ដោយ: ជា សីហ:/ភ្នំពេញ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថាការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅថាកាត់ថា” ASPIRE” បាននាំយកម៉ាស៊ីនជ្រួយដីចំនួន ០៩គ្រឿង ជូនដល់តំណាងបណ្តុំអាជីវកម្មបន្លែ និងកសិករដែលទទួលបានផ្ទះសំណាញ់ចំនួន ៩គ្រួសារនៅខេត្តសៀមរាប។

ម៉ាស៊ីនជ្រួយដីទាំង 9 គ្រឿងត្រូវបាននាំយកមកជូនប្រជាកសិករកាលពីថ្ងៃទី២៥ ខែធ្នូ ដោយលោក ទា គឹមសុទ្ធប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE ខេត្តសៀមរាប។

ម៉ាស៊ីនជ្រួយដីនេះ វានឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារ សណ្ឋាគារ និងភោជនីយដ្ឋាននៅទូទាំងខេត្តសៀមរាបឆ្លើយតបតាមទស្សនៈវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើយ៉ាងណាបង្កើនបរិមាណផលិតផលបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែបង្កើតការងារ និងប្រាក់ ចំណូលក្នុងគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាកទៅស្រុក។ ទន្ទឹមនឹងនេះផងដែរ តាមរយៈកម្មវិធីនេះ មន្ទីរបានជួយសម្របសម្រួលរៀបចំចងក្រងកសិករជាក្រុមផលិត មានដូចជា៖ បន្លែ មាន់ ត្រី និងក្រុមកែឆ្នៃអនុផលព្រៃឈើ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់ជួបប្រាស្រ័យទាក់ទងជាមួយឈ្មួញ ឬជាមួយអ្នកបញ្ជាទិញផលិតផលដោយត្រង់តែម្តង។

កម្មវិធីអាស្ប៉ាយបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បីប្រែក្លាយវិស័កសិកម្មឲ្យទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពនវារនុវត្តន៍ បង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង និងផលិតកម្មឆ្លើយតបតាមតម្រូវការទីផ្សារ(បរិមាណ គុណភាព សុវត្តិភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់) ឈានជាជំហានៗ កម្មវិធី ASPIRE បាននិងកំពុងនាំប្រជាកសិករចេញពីការធ្វើកសិកម្មតាមបែបយថាផល មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មវិញ មានផែនការផលិតកម្មច្បាស់លាស់ មានចងក្រងបណ្តុំផលិត និងអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយប្រើប្រាស់បច្ចេកទេស និងគ្រឿងយន្តសមស្រប ដែលអាចជួយបង្កើនផលិតភាពផលិតកម្ម ចំណេញពេលវេលា និងពលកម្ម៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular