Home ព័ត៌មានជាតិ សន្តិសុខ បើកបរម៉ូតូលឿន...

បើកបរម៉ូតូលឿន ទៅបុករថយន្តពីក្រោយស្លាប់ខ្លួនឯង រថយន្តបើករត់គេចបាត់

   ដោយ:បាយ័ន/សៀមរាបៈក្មេងជំទង់ម្នាក់បានបើកបរម៉ូតូក្នុងល្បឿនលឿន ហើយទៅបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ខ្លួនឯង រីឯរថយន្តបានបើករត់គេចបាត់។ហេតុការណ៌នេះកើតឡើងនៅម៉ោងជាង៧យប់ថ្ងៃទី២៦ ខែធ្នូ ស្ថិតនៅផ្លូវជាតិលេខ៦ ត្រង់បង្គោលគីឡូម៉ែត្រលេខ៣៤៨៣៤៩ភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក

    មន្រ្តីនគរបាលស្រុកពួក បានបញ្ញាក់ថា ម៉ូតូដែលជិះទៅបុករថយន្ត មានម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៨ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប2AB0760បើកបរដោយឈ្មោះសាំ សីហា ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិចបានបុក

រថយន្តពីក្រោយ រថយន្តមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណ ដោយបើកបរពីទិសកើតទៅលិចស្របទឹសគ្នា បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

  ក្រោយពេលកើតហេតុរថយន្តបើកគេចពីកន្លែងកើតហេតុបាត់តែម្តង៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular