Home ព័ត៌មានជាតិ សន្តិសុខ មកផ្សារស្រាប់...

មកផ្សារស្រាប់តែបាត់ប្រពន្ធ , ប្តីរត់ទៅប្តឹងប៉ូលិសឲ្យជួយរក

ដោយ:សុខុម/ស្ទឹងត្រែង:នារីម្នាក់ស្រាប់តែគេចខ្លួនពីប្តីនិងកូនស្រីម្នាក់ទើបមានអាយុ៥ ឆ្នាំខណៈពេលនាំគ្នាមកផ្សារខេត្តស្ទឹងត្រែង។បុរសជាប្ដីសង្ស័យថាប្រពន្ធរបស់ខ្លួនអាចនឹងរត់តាមប្រុសថ្មី។

  លោកនីម៉ង់មេប៉ុស្តិ៍នគរបាលឃុំស្ដៅស្រុកសេសានបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ខែធ្នូថាយោងតាមពាក្យបណ្ដឹងរបស់បុរសជាប្ដីបានប្រាប់ថាខ្លួននិងប្រពន្ធរួមទាំងកូនតូចបានធ្វើដំណើរពីផ្ទះឃុំស្ដៅ  ស្រុកសេសានមកផ្សារខេត្តស្ទឹងត្រែងក៏ប៉ុន្តែបែរជាបាត់ប្រពន្ធដោយមិនដឹងមូលហេតុ។

   រឿងនេះបានកើតឡើងនៅថ្ងៃទី២៥ខែធ្នូវេលាម៉ោង១២ថ្ងៃរហូតមកទល់នឹងថ្ងៃទី២៧ខែធ្នូនេះរកមិនទាន់ឃើញប្រពន្ធរបស់ខ្លួនវិលត្រឡប់ទៅផ្ទះវិញនៅឡើយទេ។បុរសជាប្តីបានសម្រេចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន។

   ស្ត្រីដែលបានបាត់ខ្លួនមានឈ្មោះ ចាន់ ប៊ុនហាន់ អាយុ ២០ឆ្នាំមានទីលំនៅភូមិ ស្តៅ២ ឃុំស្តៅស្រុកសេសាន ខេត្តស្ទឹងត្រែង។នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ធ្នូបានទៅផ្សារនៅខេត្តស្ទឹងត្រែងរួមជាមួយប្តីនិងកូនស្រី។លុះដល់ម៉ោង១២ថ្ងៃត្រង់បុរសជាប្ដីឈ្មោះ កា.ខេមរិន បានបញ្ចុកបាយកូននៅតូបលក់បាយមួយកន្លែង។

  ខណៈពេលនោះប្រពន្ធបានសុំប្តីទៅទិញឡេ លាបខ្លួន ។រហូតបាត់យូរពេកប្តីក៏តាមរក តែរកមិនឃើញដល់ម៉ោង៥ល្ងាចគេបិទផ្សារក៏បានយកកូនត្រឡប់មកផ្ទះវិញ និងប្រាប់ឪពុកម្តាយ។

   លោកមេប៉ុស្តិ៍បានបញ្ជាក់ថាឈ្មោះ កា ខេមរិន អាយុ ២២ឆ្នាំ(ត្រូវជាប្តី)។គ្រួសារនេះមានរៀបចំអាពាហ៍ពិពាហ៍ត្រឹមត្រូវមានកូនស្រីម្នាក់អាយុ ៥ឆ្នាំ។

  ប្រភពព័ត៌មានចុងក្រោយបានប្រាប់ឲ្យដឹងថាស្ត្រីម្នាក់ដែលបានបាត់ខ្លួននោះបានទូរសព្ទទៅម្ដាយបង្កើតរបស់ខ្លួនថាបានធ្វើដំណើរទៅរកការងារធ្វើនៅទីក្រុងភ្នំពេញ។

ឆ្លើយតបរឿងនេះខាងបុរសជាប្ដីសង្ស័យថាប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងស្នេហា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular