ដោយ:ទេពកង្រី/កំពង់ឆ្នាំង: បុរសម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូលឿនទៅបុករថយន្តហើយខ្ទាតចូលក្រោមកង់រថយន្តធំកាលពីម៉ោងជាង១១យប់ ថ្ងៃទី ២៦ខែ ធ្នូ នៅខាងមុខសាលាខេត្តកំពង់ឆ្នាំងក្នុងភូមិទី ១សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
អធិការនគរបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ឆាយខេមរត្ន បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង រវាងម៉ូតូ ជិះក្នុងល្បឿនលឿននៅពេលយប់ជាន់ហ្វាងមិនជាប់បានបុកនិងរថយន្តដែលបណ្ដាលឱ្យម្ចាស់ម៉ូតូបានស្លាប់នៅក្រោមរថយន្តធំអូសជាប់ជាមួយកង់រថយន្ត ។
អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថាមធ្យោយោបាយទាំង២ធ្វើដំណើរខ្វែងទិសគ្នារថយន្តម៉ាកហ៊ីណូពណ៌សពាក់ស្លាកលេខ(ព្រះសីហនុ 3A- 0007 ) បើកបរពីលិចទៅកើត មិនស្គាល់អត្តសញ្ញាណនិង(រត់បាត់)បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ដោយឡែកជនរងគ្រោះបើកម៉ូតូម៉ាកនិចពណ៍បាញ់ឌុក (ពាក់ស្លាកលេខកំពង់ឆ្នាំង 1H-9397) ឈ្មោះ ទូចម៉េងលី ភអាយុ ២៣ឆ្នាំ រស់នៅឃុំស្វាយឃ្លាំង ខេត្តកំពង់ចាម ៕សរន