Home ព័ត៌មានជាតិ សង្គម អនុសាខា​កាកបា...

អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​កំបូល នាំយក​អំណោយ​ផ្តល់ជូន​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​ចំនួន​៣១​គ្រួសារ​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ប្រធាន​កិ​ក្តិ​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​កំបូល ដែលមាន​លោកស្រី ទេព ក​ញ្ច​នា ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​កំបូល និង​លោក សេង គន្ធ អភិបាលរងខណ្ឌ​កំបូល បាន​ដឹកនាំ​មន្ត្រី​អនុសាខា​កាកបាទក្រហម​ខណ្ឌ​កំបូល បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ផ្តល់ជូន​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ដែល​ជួប​ការលំបាក​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ មកពី​ភូមិ​ចំនួន​០២ គឺ​ភូមិ​កប់​ភ្លុក និង​ភូមិ​ព្រៃ​កី ស្ថិតក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ចំនួន ៣១​គ្រួសារ ។

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង លោ​ល​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល សម្ដេច និង​ថ្នាក់ដឹកនាំ តែងតែ​គិតគូ យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​ការងារ​មនុស្សធម៌ ការលើក​កំពស់​កម្រិតជីវៈភាពរ​ស់​នៅ​របស់​ប្រជាជន​ទូទាំងប្រទេស​តាមរយៈ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ​ឥតឈប់ឈរ និង​រីកចម្រើន​ជា​លំដាប់ ជាពិសេស​ការអនុវត្ត​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ។​

​មន្ត្រី​ឱ្យដឹងថា​៖​អំណោយ​ដែល​បាន​ចែកជូន​ក្នុង​មួយ​គ្រួសារ​រួមមាន​៖​អង្ករ ២៥ គីឡូក្រាម​មី​០១​កេស​និង​សំភារៈ​មួយកញ្ចប់ ថវិកា ៣០,០០០ រៀល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular