Home ព័ត៌មានជាតិ សន្តិសុខ ​ម៉ូតូ​បុក​ជា...

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​ស្ត្រី​ម្នាក់​នៅ​ក្រុង​សៀមរាប

ដោយ​: បាយ័ន / សៀមរាប​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​ស្ត្រី​ម្នាក់​នៅ​ក្រុង​សៀមរាប​។ ហេតុ​ការ​ណ៌​កើតឡើង​នៅវេលា​ម៉ោង​៩:១០​នាទី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វត្ត​ថ្មី ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់ គោកចក​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​ចរាចរ​ណ៌​ខេត្តសៀមរាប បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ដោយសារ​ការបើកបរ​ក្នុង​ទិស​ផ្ទុយគ្នា រវាង​ម៉ូតូ​ម៉ាក Nex ផ្លាកលេខ សៀមរាប 1J-6133 នឹង​ម៉ូតូ​ម៉ាក​សង់ C125 ពណ៌​ខ្មៅ​ដែលមាន​ផ្លាកលេខ សៀមរាប​1P-1831

​នៅ​កន្លែងកើតហេតុ​គឺ​ម្ចាស់​ម៉ូតូ​ម៉ាក Nex របួសធ្ងន់ ដោយ​គាត់​មានឈ្មោះ តាំង ស​ម្ភ​ស្ស ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ដែល​គេ​ដឹងថា គាត់​រស់នៅក្នុង​ក្រុង​សៀមរាប ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បន្ទាន់ ដើម្បី​ព្យាបាល​។ ចំណែក​អ្នកជិះ​ម៉ូតូ​សង់ C125 ពណ៌​ខ្មៅ​បាន​គេចខ្លួនបាត់​បន្សល់​ទុក​តែ​ម៉ូតូ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular