Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​យក​ដុំឥដ្ឋ​វាយ​ក្បាល​ប្រពន្ធ​បែក​ដេរ​២០​ថ្នេរ​

​ដោយៈ​វ​ណ្ណះ​/​ព្រះសីហនុៈ បុរស​ម្នាក់​ត្រូវបាន​ន​នគរបាល​ឃាត់ខ្លួន​ពីបទ ប្រើ​អំពើហិង្សា​ដោយ​ចេតនា វាយ​ប្រពន្ធ​ខ្លួនឯង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បែកក្បាល​ដេ​ចំនួន​២០​ថ្នេរ​។ ករណីនេះ កើតឡើង​នៅក្នុង​ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​។

​យោងតាម​របាយការណ៍​នគរបាល​ជំនាញ​បញ្ជាក់ថា​ជនសង្ស័យ​ឈ្មោះ កៅ ដា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​យក​ដុំឥដ្ឋ​វាយ​ក្បាល​ប្រពន្ធ​របស់ខ្លួន ឈ្មោះ រឹម សា​ខន អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ចំក្បាល ពី​ខាងក្រោយ​រងរបួស​ធ្ងន់ (​ដេរ​២០​ថ្នេរ​) ដោយ​មូលហេតុ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។

​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន ដោយ​រកឃើញ​ដែក​ចុង​ស្រួច​ពណ៌​ខ្មៅ​ស្រោប​ហ្វឺត​១​ដើម ជាប់​នឹង​ខ្លួន​ទៀតផង ។​

​ជនសង្ស័យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្តរ​និតិ​វិធី​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular