Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​ឆ្ល...

ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​

ដោយ​: គង់​ហេង​/​ត្បូងឃ្មុំ​: បុរស​ម្នាក់ បាន​បើក​ម៉ូតូ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ ១១ ស្ថិតក្នុង​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បណ្តាលឱ្យ​រថយន្ត​បុក​ស្លាប់​នៅនឹងកន្លែង​នា​វេលា​ថ្ងៃត្រង់​ម្សិលមិញ​។​
​ ​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​អូ​រាំង​ឪ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ២៧ ធ្នូ​ថា បុរស​ជា​ជនរងគ្រោះ​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៧៣ – ៧៤ ផ្លូវជាតិ​ខាងលើ​ឈ្មោះ ហាក់ លាភ អាយុ​៥២​ឆ្នាំ​បើកបរ​ម៉ូតូ ពាក់​ស្លាក​លេខ​ភ្នំពេញ 1N-1675 មាន​ទីលំនៅ​ភូមិ​ទំនាប ឃុំ​គង​ជ័យ​ដែរ​។ ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក​ព្រួស ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-7146 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ រិទ្ធី មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បានគេច​ខ្លួន​នៅក្រោយ​កើតហេតុ​៕


​ ​
​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular