ដោយ: ប.ជ័យ / កំពង់ធំ: មូលហេតុឆេះឡានដឹកអុសនៅស្រុកសណ្តាន់ គឺមកពីម៉ាស៊ីនប្រឹងខ្លាំងពេកពេលឡើងទួល ហើយថយក្រោយ និងរថយន្តដឹកធ្ងន់ពេក។ ពោលគឺវាឆេះ គឺឆេះផ្នែកខាងក្បាល។
សមត្ថកិច្ចនគរបាលចរាចរណ៍ ឲ្យដឹងកាលពីថ្ងៃទី២៧ខែធ្នូថា៖ កណីនេះ ម្ចាស់រថយន្តបង្ក ហើយរងគ្រោះខ្លួនឯងត្រូវយករថយន្តទៅជួសជុល។ ប៉ុន្តែត្រូវព្រមានពីការសងផលប៉ះពាល់ នៃការបង្ករហានិភ័យ និងគ្រោះដោយចេតនា មកពីលក្ខណៈបច្ចេកទេសនេះ។
សូមរំលឹកថា កាលពីម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៦ខែ ធ្នូ ឆ្មាំ២០២០ ក្នុងភូមិអូរដា ឃុំមានរិទ្ធ ស្រុកសណ្ដាន ខេត្តកំពង់ធំ រថយន្ដដឹកអុសរបស់មួយគ្រឿង បានក្រឡាប់ផ្ងារជើង ហើយផ្ទុះឆេះមួយកំណាត់ខាងមុខ នៅលើកំណាត់ផ្លូវគ្រួសក្រហមត្រង់ចំនុចផ្លូវទួលខ្ពស់៕