Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ស្ដ...

ឃាត់ខ្លួន​ស្ដ្រី​ម្នាក់​ជា​តំណាង​លក់​ផលិតផល​ប្រេន​ថ្មី ករណី​ស៊ីដាច់​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ដ្រី​ម្នាក់​ជា​តំណាង​លក់​ផលិតផល​ប្រេន​ថ្មី CTM (​គ្រឿងសំអាង​) ដែល​ជាប់​ពាក់ព័ន្ធ​ករណីស៊ីដាច់​ប្រាក់​ជិត​មួយ​លាន​ដុល្លារ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​ផ្សារ​បុរី​ពិភពថ្មី​កួរស្រូវ​២ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក គុជ គីម​ឡុង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ស្ដ្រី​រូបនេះ​ឈ្មោះ ណើ ចាន់​ត្រា ជា​តំណាង​លក់​ផលិតផល​ប្រេន​ថ្មី CTM (​គ្រឿងសំអាង​) ត្រូវ​កូនក្រុម​ចំនួន​១២​នាក់ ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់ថា បាន​ប្រមូល​លុយ​ជិត​១​លាន​ដុល្លារ ហើយ​មិន​ប្រគល់​ផលិតផល​ឲ្យ​កូនក្រុម​តំណាង​ចែកចាយ និង​មិន​ទូទាត់​លុយ​ឲ្យ​ម្ចាស់​ប្រេន​ដើម​។ ជាងនេះទៀត បាន​យកឈ្មោះ​អ្នកស្រី ទ្រី ដា​ណា ទៅ​ឆបោក​លុយ​តំណាង​របស់ខ្លួន យកលុយ​ទៅ​ទិញ​ផ្ទះ និង​សម្ភារៈ​ទៅវិញ​។

​ស្ត្រី​រូបនេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូនបន្ដ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular