Home ព័ត៌មានជាតិ សង្គម ប្រធាន​គណៈកម្...

ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខណ្ឌដង្កោ សួរសុខទុក្ខ និង​ឧបត្ថម្ភ​អំណោយ​ជូន​អតីតយុទ្ធជន​១៥​គ្រួសារ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ចំនួន​១៥​គ្រួសារ ដែល​រស់​នៅមាន​ភាពខ្វះ​ខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ប្រឈម​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ អនុវត្តតាម​ការណែនាំ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គីម អគ្គលេខា​អធិការ នៃ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។

​គ្រួសារ​អតីតយុទ្ធជន​ទាំងនេះ ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​គណៈកម្មាធិការ​សមាគម​អ​តី​តុ​យុទ្ធជន​កម្ពុជា ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយបាន​ឧបត្ថម្ភ​អំណោយ​មួយចំនួន​ជូន​ដល់​បងប្អូន​អតីតយុទ្ធជន ក្នុងការ​លើកទឹកចិត្ត និង​ដើម្បី​បង្ហាញ​ពី​ការផ្សារភ្ជាប់​មនោសញ្ចេតនា ទឹកចិត្ត​អាណិត​ស្រលាញ់ និង​គោរព​ដឹងគុណ​ចំពោះ​អតីតយុទ្ធជន​។

​ពិធី​សំណេះសំណាល់​សាកសួរ​សុខទុក្ខ បានធ្វើ​ឡើង​នៅ​នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខណ្ឌដង្កោ តំណាងឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខណ្ឌដង្កោ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា បាន​ពាំ​នាំនូវ​ប្រសាសន៍​កសាក​សួរសុខទុក្ខ​ពី​សំណាក់​លោក ឃួ​ង ស្រេង ប្រធានកិត្តិយស និង​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ ដែល​ថ្នាក់ដឹកនាំ​តែងតែ​មានការ​នឹករលឹក និង​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​។ អតីតយុទ្ធជន​មាន​ស្នាដៃ និង​គុណបំណាច់​ធំធេង ក្នុង​សកម្មភាព​ចូលរួម​បំពេញភារកិច្ច​អនុវត្ត​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​ប្រទេសជាតិ​ទាំងមូល​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​រហូតដល់​ប​ច្ចុ​ប្បន្ន​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ក៏បាន​សំណេះសំណាល​លើកទឹកចិត្ត​ជូន​ដល់​គ្រួសារ​សព​អតីតយុទ្ធជន ត្រូវខិតខំ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ កុំឱ្យ​រីក​រាលដាល​ទៅដល់​ក្នុង​សហគមន៍ និង​ពង្រឹងស្មារតី​រឹងមាំ​តស៊ូ​ក្នុង​ជីវិត ខិតខំ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត មិនត្រូវ​អស់សង្ឃឹម​នោះឡើយ​។ រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅតែ​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​និង​ដោះស្រាយ​បញ្ហាលំបាក​ជូន​ដល់​បងប្អូន​ជា​បន្តទៀត​គឺ​មិន​បោះបង់​បងប្អូន​អតីតយុទ្ធជន​និង​គ្រួសារ​នេះឡើយ​។​

​លោក​ក៏បាន​សំណូមពរ​ឱ្យ​បងប្អូន​ក្រុមគ្រួសារ​អតីតយុទ្ធជន​បន្ត​ជឿជាក់​ផ្តល់​ជំនឿ​ទុកចិត្ត​និង​គាំទ្រ​នូវ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ចូលរួម​ការពារ​សន្តិភាព និង​ការអភិវឌ្ឍន៍ ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​សម្រាប់​ត​កូនចៅ​ជំនាន់​ក្រោយ​។​អំណោយ​រូ​ម​មានៈ​ដោយ​ក្នុង​០១​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ,​មី ០១​កេះ​,​ទឹកស៊ីអ៊ីវ ០១​យួរ​ ​និង​ថវិកា​៥​ម៉ឺន​រៀល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular