Home ហោរាសាស្ត្រ ហោរាសាស្ត្រ ប...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​ច័ន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០២០

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ពូកែសម្តី​វោហា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​អា​ចរក​ផល​កម្រៃ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​នោះដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ចំណូល​គ្រាន់​ផ្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​គ្រាន់​ឡើយ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ពុំ​សូវ​ចុះសម្រុង​គ្នា​ដោយសារ​ម្នាក់ៗ​រឹង​មានះ​ហើយ​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ប្រកាន់​ចិត្ត​ត្រជាក់​និង​មិនត្រូវ​តានតឹង​អារម្មណ៍​នោះ​ផល​អាក្រក់​នឹង​ចូលមក​មិនកើត​ឡើយ​។​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរ​ទេ ដូចនេះ​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​កើត​តែ​បញ្ហា​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្ងប់ស្ងៀម ប៉ុន្តែ​យ៉ាងណា​ការប្រកប​ការងារ​អ្វី​ក៏​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​សម្រាប់​ការប្រកប​ការងារ​លោក​អ្នក​មិន​ជួប​ការលំបាក​ទេ​គឺមាន​ការ​រលូន​ទៅមុខ​ល្អ​គួរសម​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច ឯ​ផល​កម្រៃ​ក៏​ច្រើន​ល្មម​គួរ​មា​នទី​លំនឹង​ចិត្ត​និង​ម្យ៉ាងវិញទៀត​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​យក​ឱកាស​នេះ​ដោះស្រាយ​ជាការ​ប្រសើរ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ចរចា​រឿង​អ្វីមួយ​ក៏​តែង​ទទួលដំណឹង​ល្អ​ច្រើនជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ​ហើយ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​ដួង​រាសី​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពោលគឺ​មានរឿង​រាវ​មិនល្អ​ច្រើនជាង​ល្អ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មាន​បញ្ហា​លុកលុយ​យាយី​ច្រើន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយក៏​ងាយ​ត្រូវ​បាត់បង់​របស់​និង​ក្រុមមនុស្ស​ឈ្នានីស​ធ្វើឱ្យ​កើតការ​រកាំចិត្ត​លុកលុយ​ផងដែរ​។
​សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ឯកសារ​អ្វី​ត្រូវ​ចេះ​ត្រៀម​ឱ្យ​បានល្អ​ពីព្រោះថា​ងាយ​បាត់បង់​និង​ជ្រុះ​បាត់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​ព្រោះតែ​ម្នាក់ៗ​មិនសូវ​ផ្តល់​ក្តីសង្ឃឹម​ដល់​គ្នា​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​អាច​សម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​ផល​មិនល្អ​នោះ​មាន​ច្រើន​ចំពោះមុខ​។ ស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ​ផងដែរ​។ ការរស់នៅ​មាន​ភាពល្អ​ប្រសើរ ហើយ​ចង់​ពឹងពាក់​អាស្រ័យ​លើ​អ្នកដទៃ​តែង​ទទួលជោគជ័យ​គួរសម​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​អាចមាន​រឿង​រាវ​ល្អ​និង​ដំណឹង​ល្អ​ណាមួយ​ឱ្យ​សប្បាយចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​បន្តិច​វិញ ដូចនេះ​បើ​ប្រកបការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតមានឡើង​ផង​។​ការរស់នៅ​របស់លោក​អ្នក​ឃើញថា​មិនមាន​អ្វី​ត្រូវ​ទទួលរង​ផលប៉ះពាល់​ច្រើន​នោះដែរ​ដូចនេះ​មិនគួរ​ព្រួយបារម្ភ​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច​ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី​ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​កិច្ចការងារ​តូចធំ​បើ​លោកអ្នក​ប្រឹងប្រែង​សម្រុក​ធ្វើ​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​បន្តិច​តែ​មិន​ច្រើន​ទេ​ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកប​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ល្អក់កករ​មួយចំនួន​យាយី​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មិនទាន់មាន​គូគាប់​ចង់​ចងសម្ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular