Home ព័ត៌មានអន្តរជាតិ អាហ្វ្រិក​ខាង...

អាហ្វ្រិក​ខាងត្បូង​កត់​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ដល់​ខ្ទង់​១​លាន​នាក់ ភាគច្រើន​ជា​ការឆ្លង​មេរោគ​បំលែងខ្លួន​ថ្មី​ត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ អាហ្វ្រិក​ខាងត្បូង​បាន​ក្លាយជា​ប្រទេស​អាហ្វ្រិក​ដំបូង​គេ​ដែល​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ១​លាន​នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​ថ្មី​ចេញផ្សាយ​ដោយ​​ក្រសួង​សុខាភិបាល​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​ធ្នូ​។​

​ទិន្នន័យ​បានបង្ហាញ​ថា ដោយ​បច្ចុប្បន្ន​កំពុង​ទទួលរ​ង​នូវ​ការឆ្លង​រាលដាល​នៃ​រលក​ទី​២ ដែល​ភាគច្រើន​ជា​ការឆ្លង​មេរោគ​បំលែងខ្លួន​ថ្មី អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​នៅ​ទ្វីបអាហ្វ្រិក ដោយ​អ្នក​ឆ្លង ១.០០៤.៤១៣ នាក់​និង​ស្លាប់ ២៦.៧៣៥ នាក់​។​

​បើ​គិត​ត្រឹម​ម៉ោង​សកល ១៩:០០ ករណី​សរុប​ចំនួន ២.៦៥៨.៦៤៦ ត្រូវបាន​កត់ត្រា​នៅ​ទ្វីប​អាហ្វ្រិក និង​ស្លាប់ ៦២.៦៤៩ នាក់​។​

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​អាហ្វ្រិក​ខាងត្បូង​បាន​កត់ត្រា​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំថ្ងៃ​ចំនួន ១១.៧០០ នាក់ ដែល​កើនឡើង ៣៩ ភាគរយ​ធៀប​នឹង​សប្តាហ៍​កន្លងទៅ​។​

​សម្រាប់​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់ពី​ថ្ងៃ​ពុធ​រហូត​ដល់​ថ្ងៃ​សុក្រ ចំនួន​ករណី​ថ្មី​បាន​កើនឡើង​ដល់ ១៤.០០០ នាក់ ប៉ុន្តែ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​។​

​អាជ្ញាធរ​កំពុង​ពិចារណា​ដាក់​ចេញ​ឡើងវិញ​នូវ​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាហើយ​លោក​ប្រធានាធិបតី ស៊ី​រី​ល រ៉ា​ម៉ា​ហ្វូ​សាអា​ចនឹង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​៕

​អ្នក​ឆ្លងកូវី​ដ​១៩​ភាគច្រើន​នៅ​អាហ្វ្រិក​ខាងត្បូង​គឺ​ដោយសារ​មេរោគ​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular