Home ព័ត៌មានជាតិ សុខាភិបាល លោក​ប្រធាន​នា...

លោក​ប្រធាន​នាយកដ្ឋាន​អក្សរ​សម្ងាត់​រួមទាំង​មន្ត្រីក្រោមឱវាទ​បរិច្ចាគ​ថវិកា​៦​លាន​រៀល​ចូលរួម​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ា មុយ​ឡុង ប្រធាន​នាយកដ្ឋាន​អក្សរ​សម្ងាត់ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ រួម​និង​មន្ត្រីក្រោមឱវាទ បាន​បរិច្ចាគ​ថវិកា​ចំនួន ៦​លាន​រៀល ចូលរួម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​។​
​គួរ​បញ្ជាក់ថា​ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​ចូលដល់​សហគមន៍​កម្ពុ​ជា​។​

​គួរ​រំលឹក​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ បានប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​៕​សរន​


v​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular