ដោយ:វណ្ណះ/ព្រះសីហនុ: ស្ត្រីម្នាក់រងគ្រោះកណ្តោចកណ្តែងម្នាក់ឯង នៅប្រទេសចិន អស់រយះពេលជិត១០ឆ្នាំដោយសារតែចាញ់បោកមេខ្សល់ ពេលនេះ នាងបានជួបជុំក្រុមគ្រួសារ វិញហើយ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីនាងបានឆ្លងផុតកន្លែងចត្តាឡីសក្ក័ ១៤ថ្ងៃនៅខេត្តព្រះសីហនុ។
នៅថ្ងៃដដែលនេះក្រុមការងារ លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន បានជូនមកដល់ស្រុកកំណើតដោយសុវត្ថិភាព និងជួបជុំគ្រួសារវិញហើយ ដោយមានការសហការណ៍ចូលរួមពីនាយកដ្ឋានប្រឆាំងការជួញដួរមនុស្ស អង្គការរតន: និងអាជ្ញាធរមូលដ្ឋាន។
ស្ត្រីរងគ្រោះ ឈ្មោះ ណេ សំណាង ទើបវិលមកពីប្រទេសចិន និងបានបពា្ចប់ការធ្វើចត្តាឡីសក្ត័នៅខេត្តព្រះសីហនុ មុននិងជូនដំណើរគាត់ទៅស្រុកកំណើតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកស្រីអ៊ូ ធីតាពៅ គួច ចំរើន ក៏បានមានប្រសាសន៍សួរសុខទុក្ខ ផ្តាំផ្ញើរ និងបានជួយឧបត្ថម្ភ នូវថវិកា ១.០០០.០០០ រៀល( មួយលានរៀល) ៕