ដោយៈ វណ្ណៈ / ព្រះសីហនុៈ ទីតាំងល្បែងហ្គេមបាញ់ត្រី អត់ច្បាប់ដ៏ធំមួយ នៅមុខផ្សារឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានត្រូវអាជ្ញាធរមានសមត្ថកិច្ច បានចុះទៅណែនាំ ជាលើកទី១ កាលពីល្ងាច ថ្ងៃទី២៧ ខែធ្នូ នេះ ឲ្យផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ខ្លួន ដោយមិនទាន់ ដកហូតយក នូវឧបករណ៍ សម្ភារពាក់ព័ន្ធនៅឡើយទេ ក៏ប៉ុន្តែទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ច បានព្រមានថា នឹងបង្ក្រាបរឹបអូស ប្រសិនបើជាមានករណីបែបនេះ ជាលើកទី២ ។
លោក សុំ ឃន តំណាងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថាៈ ជំហ៊ានទី១ ដោយមិនទាន់ដកហូតសម្ភារៈ ទូហ្គេមបាញ់ត្រីនោះទេ បើសិនជាទីតាំង ខាងលើ នៅតែបន្តបើក ដោយមិនមានច្បាប់ និងធ្វើខុសពីការណែនាំ របស់រដ្ឋបាលក្រុងព្រះសីហនុ នោះអាជ្ញាធរ នឹងចុះទៅជាលើកទី២ ដកហូតសម្ភារៈ ទូហ្គេមបាញ់ត្រី ទាំងនេះតែម្ដង៕/V
ទីតាំងហ្គេមបាញ់ត្រី អត់ច្បាប់មួយកន្លែង ត្រូវបានណែនាំលើកទី១ ឲ្យផ្អាកអាជីវកម្ម