Home ព័ត៌មានជាតិ សន្តិសុខ បុរស​ពីរ​នាក់...

បុរស​ពីរ​នាក់ របួសធ្ងន់ ដោយសារ​បើក​ម៉ូតូ បុក​រថយន្ត កំពុង​បត់​

ដោយៈ តាកែវ / តាកែវៈ បុរស​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ សន្លប់​នៅលើ​ផ្លូវ ដោយសារ​បើក​ម៉ូតូ ឌុប​គ្នា ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​រថយន្ត កំពុងតែ​បត់ នៅលើ​ផ្លូវជាតិ​លេខ​២ ឋិត​នៅ ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ នៅវេលា​ម៉ោងជាង ៥ ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​។​

​តាម​ការ​ឱ្យដឹងពី​អ្នក បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត តូយ៉ូតា តា​កូ​ម៉ា ពាក់​ស្លាក​លេខ 2F4526 ភ្នំពេញ ពណ៌​ស្ករ បើកបរ​ក្នុង ទិសដៅ​ស្របគ្នា ពី​ទិសខាងកើត ទៅខាង​លិច ដោយ​មកដល់​ចំណុចកើតហេតុ រថយន្ត តូយ៉ូតា តា​កូ​ម៉ា បាន​ស៊ីញ៉ូ បត់​ឆ្វេង ភ្លាមនោះ ក៏មាន​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ 1F1482 តាកែវ ពណ៌​ខ្មៅ បើកបរ ដោយ​ជិះ​គ្នា​ពីរ​នាក់ ក្នុង​ល្បឿន​លឿន ស្រប​ទិស​គ្នា បានមក​បុក​ចំពាក់​កណ្តាល​រថយន្ត​តូយ៉ូតា តា​កូ​ម៉ា យ៉ាង​ពេញទំហឹង​បណ្តាល ឱ្យ​អ្នកជិះ​ម៉ូតូ ពីរ​នាក់ បុក​បោក​ផ្ទប់​ជាមួយនឹង​រថយន្ត មួយ​ទំហឹង រងរបួស​ធ្ងន់ សន្លប់​ស្តូកស្តឹង នៅលើ​ថ្នល់​តែម្តង​។ ក្រោយពេល​កើតហេតុ នគរបាល​ចរាចរណ៍​ផ្លូវគោក ក្រុង​ដូន​កែវ បានមក​វាស់វែង និង​ហៅ​ឡាន​សាមុយ ដឹកយក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular