Home ព័ត៌មានអន្តរជាតិ ត្រាំ ចុះហត្ថ...

ត្រាំ ចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់​ជំនួយ ដោយ​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​អាម៉េរិក​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់បញ្ចេញ​ថវិកា​៩០០​ពាន់​លាន​ដុល្លារ​មួយ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច និង​ប្រជាជន​ដែល​រង​​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩​។​ការអនុម័ត​នេះ​នឹង​នាំអោយ​មាន​លំហូរ​ជំនួយ​ទៅកាន់​បុគ្គល និង​បណ្តា​ស្ថាប័ន​ជំនួញ​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល ដោយ​បញ្ចៀស​បាន​ការបិទ​រដ្ឋាភិបាល​មួយផ្នែកដោ​យ​​សារ​តែ​ខ្វះ​ប្រាក់​នៅ​ថ្ងៃ​ត្រឹម​អង្គារ​ទី​២៩​ធ្នូ​។​

​បន្ថែម​លើ​ជំនួយ​ទប់ស្កាត់​ផលប៉ះពាល់​បណ្តាលមកពី​ជំងឺ​កូវី​ដ​១៩ សភា​អាម៉េរិក​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ក៏បាន​អនុម័ត​ការចំណាយ​រដ្ឋាភិបាល​ចំនួន​១,៤​ទ្រី​លាន​ដុល្លារ ។​

​កញ្ចប់​ថវិកា​២,៣​ទ្រី​លាន​ដុល្លារ​នេះ ជា​ផល​នៃ​ការចរចា​ដ៏​តានតឹង​ហើយ​លោក​ត្រាំ​បាន​គំរាម​មិន​ចុះហត្ថលេខា​ដោយ​សារ​មិន​ពេញចិត្ត​នឹង​ចំនួន​ប្រាក់​ជំនួយ​សំរាប់​បុគ្គល​ម្នាក់ៗ​ក្នុងអំឡុងពេល​ផ្ទុះ​កូវី​ដ​១៩​។​​តែ​កាលពី​ថ្ងៃអាទិត្យ​លោក​ប្រធានាធិបតី បាន​និយាយថា​លោក​យល់ព្រម​ចុះហត្ថលេខា ក្រោយ​ពី​ព្រឹទ្ធ​សភា​យល់ព្រម​បោះ​ឆ្នោត​លើ​ការដំឡើង​ប្រាក់​ជំនួយ​ដល់​ជនជាតិ​អាម៉េរិក​ម្នាក់ៗ​ដល់​៦០០​ដុល្លារ​និង​​បញ្ហា​មិន​ពាក់ព័ន្ធ​២​ទៀត គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​និង​ការចោទប្រកាន់​របស់​លោក​ស្តីពី​ការលួចបន្លំ​សន្លឹកឆ្នោ​ត​។​

​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​ផលប៉ះពាល់​បង្ក​ឡើង​ពី​កូវី​ដ​១៩ ទំនង​ជា​ចំណែក​ធំ​នៃ​ពង្រាង​ច្បាប់​ដែល​ត្រាំ​ចុះហត្ថលេខា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular