Home ព័ត៌មានជាតិ សេដ្ឋកិច្ច កសិករ​នៅ​ព្រះ...

កសិករ​នៅ​ព្រះវិហារ​កំពុង​ប្រមូល​ផល​ដំឡូង​មី​

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​: កាលពី​ថ្ងៃទី ២៧​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅនេះ​ប្រធាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា “​សហគមន៍​កសិកម្ម​លើកកម្ពស់ កសិករ​” ស្ថិតនៅ​ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​កំពុង​ស​ប្បាយ​ចិត្ត​និង​មមាញឹក ប្រមូល​ផល​ដំឡូង​មី​សរីរាង្គ​លក់​ជូន​ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​កម្ពុ​ជា​(CACC)​តាម​កិច្ចសន្យា ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា តម្លៃ​ដំឡូង​ទទួលបាន​តម្លៃ​ខ្ពស់ ៣៦០ រៀល​ក្នុង​មួយ​គីឡូក្រាម ។

​ប្រភព​ដដែល​បាន​បន្តថា សម្រាប់​ឆ្នាំ ២០២០ នេះ សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ មាន​សមាជិក​ចំនួន ២៨១​គ្រួសារ​ហើយ​បាន​ចុះកិច្ចសន្យា​រួមគ្នា​លក់​ដំឡូង​មី​សរីរាង្គ​ជូន ក្រុមហ៊ុន CACC ក្នុង​បរិមាណ​សរុប​ចំនួន ៧ .៤៣៧ តោន ។​

​ដោយឡែក សហគមន៍​កសិកម្ម​រំ​ដួល​សាមគ្គី​មានជ័យ​ម្លូព្រៃ​ពីរ ស្ថិតនៅ​ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ បាននិងកំពុង​មមាញឹក​លក់​ស្រូវ​ម្លិៈ​ក្រហម​លក់​ជូន​ក្រុមហ៊ុន Signature of Asia ដែល​នៅក្នុង​ឆ្នាំ ២០២០ នេះ​សហគមន៍ បាន​ចុះ​កិច្ចសន្យាលក់​ស្រូវ សរីរាង្គ​ជូន​ក្រុមហ៊ុន​ចំនួន ០២ គឺ​ក្រុមហ៊ុន Golden Rice និង​ក្រុមហ៊ុន Signature of Asia​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ ២០២០ នេះ សហគមន៍​កសិកម្ម​រំ​ដួល​សាមគ្គី​មានជ័យ​ម្លូព្រៃ​ពីរ មាន​សមាជិក​ចំនួន ១១១ គ្រួសារ បាន​ចុះកិច្ចសន្យា​រួមគ្នា​ផលិត​ស្រូវ​លក់​ជូន​ក្រុមហ៊ុន Signature of Asia ក្នុង​បរិមាណ​ប្រមាណ ៣៨៩ តោន​ក្នុងនោះ​មាន​(១).​ស្រូវ​ផ្ការំដួល​ស្ងួត ៨២,៥ តោន (២). ស្រូវ​ផ្កា​ម្លិៈ​ក្រហម ស្ងួត ១៣៥,៦៥ តោន និង​(៣).​ស្រូវ​សរ ស្ងួត ១៦៩,៩០ តោន ។ ចំពោះ​តម្លៃ​ស្រូវ​ដែល​ក្រុមហ៊ុន​ផ្តល់ជូន​សហគមន៍​៖
-​ស្រូវ​ផ្កាម្លិះ​ក្រហម ស្ងួត លេខ ០១= ១. ៥៥០​រៀល ក្នុង​មួយ​គីឡូក្រាម និង​
-​ស្រូវ​ផ្កាម្លិះ​ក្រហម ស្ងួត លេខ ០២= ១. ៤៧០ រៀល ក្នុង​មួយ​គីឡូក្រាម ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular