Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ខ...

បុរស​ម្នាក់ ខ្យល់គរ​ស្លាប់ នៅក្នុង​រថយន្ត ចំនួន​៣​ថ្ងៃ ទើប​សាច់ញាតិ​រកឃើញ​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បុរស​ម្នាក់ បាន​បាត់​ខ្លួន​ពី​ផ្ទះ ចំនួន ៣ ថ្ងៃ ដល់ពេល​សាច់ញាតិ រកឃើញ ស្រាប់តែ​ជនរងគ្រោះ ស្លាប់​ក្នុង​រថយន្ត​របស់គាត់ ដោយ​សភាព​ហើម​ស្អុយ បាត់ទៅហើយ​។ ហេតុការណ៍​នេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី​ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៥ កែង​ផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ មានឈ្មោះ នួន រ៉ា​ន អាយុ​៥១​ឆ្នាំ មុខរបរ ជា​អ្នករត់​តាក់ស៊ី នៅផ្ទះ​លេខ​១៤០ ផ្លូវលំ ភូមិ​សា​ងួន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ ដែលជា​អ្នករត់ តាក់ស៊ី បាន​បាត់​ខ្លួន​ចេញពីផ្ទះ ចំនួន ៣ ថ្ងៃ​មកហើយ ហើយ​ក្រុម​គ្រូ​សារ​ក៏​ព្យាយាម ទំនាក់ទំនង ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ដែរ តែ​ជនរងគ្រោះ មិន​លើក រហូត​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ​នេះ ទើប​អ្នករត់​តាក់ស៊ី​ដូចគ្នា ឃើញ​រថយន្ត​ជនរងគ្រោះ ចត​ចោល​នៅ​ចិញ្ចើមផ្លូវ ក៏​ចុះទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ ស្លាប់​ដោយ​សភាព​ហើម​ស្អុយ បាត់ទៅហើយ ក៏បង្ក​ភាព​ភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូ​សារ ទាំង​កម្លាំង​សមត្ថកិច្ច ចុះមក​ទីតាំង​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួមទាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ មកដល់​ទីតាំង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ លើ​សាកសព រួច​ធ្វើ​កំណត់ហេតុ​ប្រគល់ សព​ជនរងគ្រោះ ឱ្យ​សាច់ញាតិ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular